ប្រទេស​កាតា​សង់​ពពក​សិប្បនិម្មិតដើម្បី​​ស្វាគមន៍ World Cup ២០២២

នៅ​ពេល​ដែល​គណៈកម្មការ​ FIFA សំរេច​ចិត្ត​ជ្រើស​រើស​យកសហរដ្ឋកាតា (Qatar) ជា​ប្រទេស​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​ World Cup 2022 នោះធ្វើ​អោយ​ប្រទេស​ជា​គូ​ប្រជែង​ដទៃ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ការ​ប្រកួត​ World Cup 2022 នឹត​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុងដូហា រដ្ឋធានី​នៃ​​សហរដ្ឋកាតា។ សហរដ្ឋកាតាមិន​ត្រឹម​តែ​ជា​ប្រទេស​​តូច​ប៉ុណ្ណោះ​ទេ​ថែម​ទាំងជាប្រទេស​ក្តៅ​ទៀត​ផង។ សីតុណ្ហភាព​ជា​ធម្មតា​ឡើង​ដល់​៤៦អង្សាសេ ហើយ​ក៏មិន​ដែល​ចុះ​ត្រជាក់​ដល់​ក្រោម ២៩អង្សាសេដែរ។ គណៈកម្មការ​ FIFA​ ក៏​បាន​ដឹង​ពី​ស្ថានភាព​ទាំង​នេះ​ដែរ​មុន​នឹង​សំរេច​ចិត្ត​ប្រគល់​ការ​រៀប​ចំ​ការ​ប្រកួត​ World Cup អោយ​ទៅ​ប្រទេស​នេះ​ ប៉ុន្តែ​ត្រូវមាន​លក្ខខណ្ឌ​ដោយ​ពហុកីឡា​ដ្ឋាន​សំរាប់​ការ​ប្រកួត​ត្រូវ​តែ​បំពាក់​ម៉ាស៊ីន​ត្រជាក់។

តើ​ត្រូវ​​បំពាក់​ម៉ាស៊ីន​ត្រជាក់បែប​ណាសំរាប់​ពហុកីឡា​ដ្ឋានដែល​បើក​ចំហ​បែប​នេះ? សាកល​វិទ្យល័យ​នៅ​កាតា បាន​ផ្តល់​ចំលើយ​ថាមិន​ចាំ​បាច់​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ឡើយក្នុង​ការ​បញ្ចេញ​ខ្យល់​ត្រជាក់​នោះ។

សហរដ្ឋកាតា​គឺ​ជាប្រទេស​អ្នក​មាន​មួយ ដោយ​សារ​តែ​ប្រទេស​នេះ​សំបូរ​ដោយ​រ៉ែ​ប្រេងកាតនិង​ឧស្ម័ន​ធម្មជាតិ។ ដូច្នេះហើយ​ក្នុ​ងការ​រក​វិធី​ដោះ​ស្រាយ​បញ្ហាខាង​លើ​នេះ​មិនមាន​អ្វី​គួរ​អោយ​បារម្ភ​ឡើយ​អំពី​ការ​ចំណាយ។ លោក​សាស្រ្តាចារ្យ Saud Abdul Ghani អ្នកទទួល​បន្ទុក​ខា​ង​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម​និង​មេកានិចនៃសាកល​វិទ្យាល័យ​កាតាបានបង្ហាញ​ពី​គំនិត​ដែល​មាន​លក្ខណៈជាធម្មជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ នោះ​គឺ​ការ​បង្កើត​ជា​ពពក​សិប្បនិម្មិតដែល​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ។

នៅ​ពេល​ដែល​នៅ​ខា​ងក្រៅ​ក្តៅ​ នោះ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុ​ងកន្លែ​ង​ម្លប់កំដៅ​នឹង​ធា្លក់​ចុះ​៣​ទៅ​៤​អង្សាសេ​។ គំនិតរបស់​លោក​សាស្រ្តាចារ្យ Ghani គឺ​បង្កើត​ជា​ពពក​សិប្បនិម្មិតដែល​អណ្តែត​លើពហុកីឡា​ដ្ឋាន ដើម្បី​គ្របលើ​តារា​ង​ប្រកួត​តែ​ម្តង៕

 

Comments

  1. LoveTruth0007 says:

    ពិតជាគំនិតពិសេសមែន ដែលយកទ្រឹស្តីវិទ្យាសាស្រ្តមកអនុវត្តឲ្យចំសំរាប់លំអជីវភាពរស់នៅ ! :)

Leave a Reply