កំណែ​លំហាត់​សិស្ស​ពូកែ​កម្ពុជា​២០១២៖ អនុគមន៍ f កំណត់ដោយ f(x)=a^x /(a^x+√a)

៦. (២០ ពិន្ទុ) អនុគមន៍  f កំណត់​ដោយ  \displaystyle f(x)=\frac{a^x}{a^x+\sqrt{a}}  ដែល  a  ជា​ចំនួន​ពិត​វិជ្ជមាន​ហើយ​ខុស​ពី  1  ។ គណនា​ផលបូក

\displaystyle S=f\left(\frac{1}{2012}\right)+f\left(\frac{2}{2012}\right)+\cdots+f\left(\frac{2011}{2012}\right)


.
.
.

Comments

 1. Rainy says:

  គ្រាន់​តែ​តម្រូវ​ភាគ​បែង​នៃ f(x)+f(1-x) ទៅ យើង​បាន f(x)+f(1-x)=1 បាត់​ទៅ​ហើយ អត់​សូវ​ស្មុគស្មាញ

  • great solution 😀

  • ខ្ញុំ​មើល​ទៅ​ឃើញថា Rainy ជា​ទូទៅ មាន​របៀបដោះស្រាយ​ល្អៗ តែ​ពេល​ប្រលង​មាន​បញ្ហា​អី​ទៅ បាន​ទៅ​ជា​អ៊ីចឹង? តើ​ដោះស្រាយ​បាន​ប៉ុន្មាន​លំហាត់? មក​ពី​ពេល​ប្រលង​ដោះស្រាយ​កាត់​ៗ​ពេក​ដឹង? ឬ មក​ពីអ្នក​កែ កែ​ផ្ដេសផ្ដាស​រឺ​យ៉ាង​ម៉េច? ឬ មក​ពី​គេ​គិត​ពិន្ទុវប្បធម៌​ទូទៅ​ចូល​?

   • Rainy says:

    មក​ពី​អត់​ស្រួល​ខ្លួន គិត​អត់​ចេញ តាម​ពិត​លំហាត់​សុទ្ធ​តែ​ធ្លាប់​ឃើញ…
    ថ្ងៃ​ទី​១​បាន​ច្រើន​គួរ​សម​ដែរ តែ​ថ្ងៃ​ទីពីរ ធ្វើ​បាន​តែ​ពីរ​លំហាត់ លំហាត់​ផ្សេង​ទៀត ធ្លាប់​ឃើញ​ហើយ តែ​មិន​ច្បាស់ គិត​មិន​ចេញ​ បូក​លេខ​ក៏​មិន​ត្រូវ… គិត​ទៅ ឈឺចាប់​ណាស់ 🙁

    • Rainy says:

     តែ​ប៉ុណ្ណោះ​ រៀង​មួយ​ជីវិត ស្ដាយ​ណាស់ ប្រឹង​មើល​សៀវភៅ​ដាច់​យប់ តាម​ពិត​ គ្មាន​ទៅ​រៀន​ចេះ​អី​ទេ អា​យប់​ចុង​ក្រោយ​ហ្នឹង បាន​តែ​អំពល់​ទុក្ខ​ទៅ​វិញ​ទេ…

   • គួរ​អោយ​ស្ដាយ​ណាស់

    • Rainy says:

     បាទ គួរ​ឲ្យ​ស្ដាយ​ណាស់ តែ​អ្វីៗ​ហួស​អស់​ទៅ​ហើយ មាន​តែ​ទុក​ជា​មេរៀន​ ផ្ដាំ​តៗ​ទៅ​ប្អូនៗ​ជំនាន់​ក្រោយ​ទេ ថា​កុំ​ឲ្យ​ប្រហែស​ ធ្វើ​ដូច​ខ្ញុំ…

Speak Your Mind

*