I. លទ្ធផលសិស្សពូកែខ្មែរ
ឆ្នាំនេះសិស្សពូកែកម្ពុជាធ្វើបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយទទួលបានរង្វាន់កិត្តយសប្រាំមួយនាក់។ សិស្សពូកែកម្ពុជា ឈ្មោះ Iea Bunthan ដោះស្រាយបាន២លំហាត់លើ៦លំហាត់ ដែលនេះជាលើកទីមួយដែលកម្ពុជាយើងធ្វើបាន។
ជារូមប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 66 លើ 96 ប្រទេស។
* រង្វាន់កិត្តិយស ជារង្វាន់ដែលគេប្រគល់ដល់បេក្ខជនណាដែលមិនទទួលបានមេដាយ តែបានធ្វើលំហាត់ណាមួយបានពិន្ទុពេញ។
II. ប្រទេស១០ លើគេ
ប្រទេសទាំង១០ ដែលទទួលបានលទ្ធផលលើគេ តាមរយៈពិន្ទូសរុបរបស់សិស្សពូកែរបស់ប្រទេសទាំងនោះមាន ៖ ចិន(197ពិន្ទូ/252); រុស្ស៊ី (169/252); សហរដ្ឋអាមេរិច (168/252); កូរេខាងត្បូង (156/252); កាហ្សាក់ស្ថាន (148/252); ថៃ (148/252); ជប៉ុន (141/252); ទួគី(139/252); អាល្លឺម៉ង់ (138/252); ស៊ែប៊ី (135/252) ; វៀតណាម (133/252)។
III. សិស្សពូកែ១០នាក់លើគេ
1. Zipie Nei, ចិន, 42/42 ពិន្ទុ, មេដាយមាស
2. Evan O’Dorney, សហរដ្ឋអាមេរិច, 39/42 មេដាយមាស
3. Teodor von Burg, ស៊ែរប៊ី, 37/42, មេដាយមាស
4. Melih Üçer, ទួគី, 36/42, មេដាយមាស
5. Lisa Sauermann, អាល្លឺម៉ង់, 36/42, មេដាយមាស
6. Jialun Li, ចិន, 36/42, មេដាយមាស
7. Victor Omelyanenko, រុស្ស៊ី, 35/42, មេដាយមាស
8. Robin Cheng, កាណាដា, 35/42, មេដាយមាស
9. Akio Kishikawa, ជប៉ុន, 34/42, មេដាយមាស
10. Yikang Xiao, ចិន, 34/42, មេដាយមាស
សូមបញ្ជាក់ថា
- Evan O’Dorney ធ្លាប់ចូលរួមការប្រលងសិស្សពូកែនេះ៣លើកគិតទាំងលើកនេះគឺនៅឆ្នាំ២០០៨, ២០០៩ និង ២០១០។
- Teodor von Burg ធ្លាប់ចូលរួមការប្រលងសិស្សពូកែនេះ៤លើកគិតទាំងលើកនេះគឺនៅឆ្នាំ២០០៧, ២០០៨, ២០០៩ និង ២០១០។
- Melih Üçer ធ្លាប់ចូលរួមការប្រលងសិស្សពូកែនេះ៤លើកគិតទាំងលើកនេះគឺនៅឆ្នាំ២០០៧, ២០០៨, ២០០៩ និង ២០១០។
- Lisa Sauermann ធ្លាប់ចូលរួមការប្រលងសិស្សពូកែនេះ៤លើកគិតទាំងលើកនេះគឺនៅឆ្នាំ២០០៧, ២០០៨, ២០០៩ និង ២០១០។
- Victor Omelyanenko ធ្លាប់ចូលរួមការប្រលងសិស្សពូកែនេះ២លើកគិតទាំងលើកនេះគឺនៅឆ្នាំ ២០០៩ និង ២០១០។
- Akio Kishikawa ធ្លាប់ចូលរួមការប្រលងសិស្សពូកែនេះ២លើកគិតទាំងលើកនេះគឺនៅឆ្នាំ ២០០៩ និង ២០១០។
—————-
Source: www.imo-official.org

Recent Comments Gravatars