លំហាត់​ឡូស៊ិច៖ បង​ប្អូន​ពីរ​នាក់​លក់​ចៀម​មួយ​ហ្វូង

បងប្អូន​ពីរ​នាក់លក់ចៀម​មួយ​ហ្វូង។ ​ចៀម​មួយ​ក្បាលថ្លៃ​គិតជា​រៀល ស្មើ​នឹង​ចំនួន​ចៀម​ក្នុង​ហ្វូងពី​ដំបូងមុនបើក​​លក់​។ បន្ទាប់​ពីលក់​ចៀម​អស់​ហើយ​ ​ពួកគេ​ចែក​លុយគ្នា​​ដូចតទៅ។ ដំបូង​បងគេ​យក​១០​រៀល បន្ទាប់​មក​ទៀតប្អូន​យក១០​រៀល រួច​ហើយ​បង​យក​១០​រៀល​ទៀត ហើយ​ចែក​របៀប​នេះ​បន្ត​បន្ទាប់​មកទៀត។ ពេល​ចែកដៃ​ចុង​ក្រោយ​​បង្អស់ ដែល​ត្រូវ​វេន​ប្អូនទទួល​យក​ចំណែក លុយ​នៅសល់​មាន​តិច​ជាង១០​រៀល ហើយ​វា​ក៏​យក​លុយ​នៅ​សល់​នោះ​ទាំងអស់​ទៅ។ ដើម្បី​ឱ្យ​ចំណែក​មាន​ភាព​យុត្តិធម៌ បងប្រុស​ឱ្យ​កូន​កាំបិត​មួយ​ទៅ​ប្អូន។ តើ​កូន​កាំបិត​នោះ​ថ្លៃ​ប៉ុន្មាន?

ចម្លើយ

តាង n ជាចំនួនចៀមសរុប។ ដូច្នេះ​ចៀម​មួយ​ក្បាល​ថ្លៃ n រៀល។ ពេល​លក់​ចៀម​អស់​ពួក​គេ​ទទួល​បាន​លុយ N=n.n=n^2 រៀល។ តាង n=10d+e ដែល d ជាចំនួនគត់ធម្មជាតិ និង e ជា​ចំនួន​គត់​ ដែល 0 \le e \le 9 ។ ដូច្នេះ

N=(10d+e)^2=100d^2+20de+e^2

គេចែកលុយម្ដង ១០រៀល ហើយដោយបងប្រុសទទួលបាន១០រៀលលើសប្អូនមួយដង នោះ​មាន​ន័យ​ថា N អាចចែកជា 10 បាន​ចំនួន​សេស​ដង ហើយ​នៅ​សល់​លុយខ្លះទៀតតិចជាង 10 រៀល។ យើងមាន 100d^2+20de=20d(5d+e) ចែកនឹង 10 បាន 10 ចំនួនគូដង។ ដូច្នេះ e^2 ត្រូវតែចែកនឹង 10 បាន 10 ចំនួន​សេស​ដង។ ដោយ e<10 នោះ​តម្លៃ​ដែល​អាច​មាន​នៃ e^2 មាន 1,4,9,16,25,36,49,64 និង 81 (ចំពោះ e=1,2,3,\dotsi,9)។ ក្នុង​ចំណោម​តម្លៃ​ទាំងនេះ, 1,4,9 ចែកនឹង 10 បាន 10 ចំនួនសូន្យដង មិន​យក; 25,49,64,81 ចែក​នឹង 10 បាន 10 ចំនួន 2,4,6,8 ដង មិន​យក​ព្រោះ​គូ​ដង។ ដូច្នេះ មានតែ e^2=1636 ប៉ុណ្ណោះ ដែល​ត្រូវ​យក​មក​ពិចារណា​បន្ត។ ក្នុង​ករណី​ទាំងពីរ សំណល់ក្រោយចែកនឹង 10 សល់សំណល់ 6 ទាំង​ពីរ។ ដូច្នេះ​ប្អូន​ប្រុស​ទទួល​បាន​លុយ 6 រៀល ក្នុង​ពេល​ដែល​បង​ប្រុស​ទទួល​​បាន 10 រៀល។ ដូច្នេះ​មាន​ន័យ​ថា​បង​ប្រុស​បាន​លើសប្អូន 4 រៀល។ ដើម្បី​​ឱ្យ​ចំណែក​ស្មើ​គ្នា លើក​ចុង​ក្រោយ​នេះ​ពួក​គេត្រូវបាន 8 រៀលម្នាក់។ ដូច្នេះ​មាន​ន័យ​ថា បង​ប្រុស​ត្រូវ​ឱ្យ​ទៅ​ប្អូន 2 រៀលវិញ។ ដូច្នេះ 2 រៀល​នោះ​ជា​តម្លៃ​កាំបិត​ដែល​បង​បាន​ឱ្យ​ទៅ​ប្អូន​នោះ ។

Related Posts

Trackbacks

  1. [...] ចម្លើយ​មាន​នៅdahlina.com តែ​កុំទាន់បើក​ចាក់​ចម្លើយ​ សូម​សាក​ល្បង​គិត​លេង​សិន​មើល។ [...]

Speak Your Mind

*