ប៉ារ៉ាដុក៖ សំលាប់​ដោយចេតនា និង​ដោយព្រាង​ទុក

ជនជាប់​ចោទ​ម្នាក់​នឹងត្រូវ​ទទួល​ទោស​ព្យួរក បើ​គេ​រក​ឃើញ​ថា ជន​នោះ​បាន​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម​ដោយ​ចេតនា និង ដោយ​ព្រាង​ទុក​ជា​មុន។ តារាង​ខាងក្រោម​បង្ហាញ​ពី​ការ​ស្ទង់មតិ​របស់​ប្រឹក្សា​តុលាការ៖

   ដោយចេតនា? ដោយ​ព្រាង​ទុក?
 ប្រឹក្សាទី១ មែន មិនមែន
ប្រឹក្សាទី២ មិនមែន មែន
ប្រឹក្សាទី៣ មែន មែន

គេ​សង្កេត​ឃើញ​ថា ប្រឹក្សា​បាន​បោះឆ្នោត​ដោយ​សំលេង 2/3 ​ចោទ​ប្រកាន់​ថាជនជាប់​ចោទ​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដោយ​ចេតនា និង​ដោយ​សំលេង 2/3 ចោទប្រកាន់​ថា ជនជាប់​ចោទ​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដោយ​ព្រាង​ទុក​ជាមុន។ ដូច្នេះ​ចៅក្រម​ចេញ​សាលក្រម​កាត់​ទោស​ព្យួរក បុរសម្នាក់​នោះ។

នៅ​ពេល​ដែល​គេ​អូស​យក​ជនជាប់​ចោទ​នេះ​ទៅប្រហារជីវិត គាត់​បាន​ស្រែក​ជេរ​ប្រមាថតុលាការ​ ថាកាត់​ក្ដី​មិន​យុត្តិធម៌ ហើយ​សច្ចា​ថាពេល​ក្លាយ​ជា​ខ្មោច​នឹង​មក​សងសឹក។

លោកចៅក្រមគ្មាន​អារម្មណ៍​អ្វី​ទាំង​អស់ រហូត​ដល់​ល្ងាចមួយ គាត់ហាក់ដូច​ជា​អារម្មណ៍​ចំលែក​ម្យ៉ាង។ គឺ​ដូច​ជាមានគេ​ខ្សិប​ដាក់​ត្រចៀក​គាត់។

គាត់សួរ​ខ្លួន​ឯងថា “ចុះបើ​អញ​សួរ​ទៅប្រឹក្សាថា តើ​គួរតែព្យួរក​បុរស​នេះទេ? ប្រឹក្សាភាគ​ច្រើន​នឹង​ឆ្លើយថាទេ ព្រោះ​ក្នុង​ចំណោមប្រឹក្សា​ទាំងបី មាន​តែប្រឹក្សា​តែម្នាក់​ប៉ុណ្ណោះ ដែល​បោះ​ឆ្នោត​ថា បុរស​ម្នាក់​នោះ​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម​ដោយចេតនានិង​មាន​គំរោង​ជាមុន​”។

Related Posts

Speak Your Mind

*