ក្រុមបេក្ខជនកូរ៉េខាងជើងត្រូវបានពិន័យឱ្យធ្លាក់ដោយស្វ័យប្រវត្តិ
ក្រុមបេក្ខជនកូរ៉េខាងជើង ដែលធ្លាប់ត្រូវបានពិន័យឱ្យធ្លាក់ដោយស្វ័យប្រវត្តិក្នុងការប្រលងសិស្សពូកែគណិតវិទ្យាអន្តរជាតិ ដែលហៅថា អូឡាំព្យ៉ាដគណិតវិទ្យាអន្តរជាតិ (IMO) នាឆ្នាំ១៩៩១ម្ដងរួចមកហើយនោះ ពេលនេះនៅឆ្នាំ២០១០នេះ ត្រូវបានគណៈកម្មការមេប្រយោគបោះឆ្នោតទម្លាក់ជាថ្មីម្ដងទៀត ពីបទលួចបន្លំ។ តែភស្ដុតាងដែលជាបន្ទុកចោទប្រកាន់ក្រុមកួរ៉េខាងជើងនេះ ត្រូវបានប្រតិភូ អ្នកសង្កេតការណ៍ បេក្ខជនជាច្រើននាក់ បានចាត់ថាមិនគ្រប់គ្រាន់ ហើយទាមទារឱ្យសើរើរឿងក្ដីឡើងវិញ។
ភស្តុតាងដែលគេចោទប្រកាន់ថាក្រុមកូរ៉េខាងជើងលួចបន្លំនោះគឺបេក្ខជនកូរ៉េខាងជើងទាំងអស់បានដោះស្រាយលំហាត់លេខ៣ ដោយផ្ដើមដោយបទគន្លឹះ (កូនទ្រឹស្តីបទ ដែលនឹកស្រមៃបង្កើតឡើងដោយបេក្ខជន សម្រាប់ប្រើជាគន្លឹះក្នុងការដោះស្រាយសំនួរពិបាកៗ)តែមួយ ដូចគ្នា ហើយដូចគ្នានឹងអត្រាកំណែរបស់មេប្រយោគ។
យោងតាមលក្ខណៈនេះ គណៈកម្មការបានចាត់ទុកថា ក្រុមកូរ៉េខាងជើងបន្លំលួចយកចម្លើយពីមេប្រយោគតាមវិធីណាមួយ។ គណៈកម្មការបានបោះឆ្នោតសម្រេចទម្លាក់បេក្ខជនកូរ៉េខាងជើងទាំងអស់ ដោយមិនបានផ្ដល់ឱកាសឱ្យបេក្ខជនធ្វើការការពារខ្លួនឡើយ។
បេក្ខជនម្នាក់របស់ក្រុមកូរ៉េខាងជើង នៅតែមិនទាន់យល់នៅឡើយថាហេតុអ្វីបានជាក្រុមរបស់ពួកគេត្រូវបានគេទម្លាក់។
Ref:
- http://en.wikipedia.org/wiki/International_Mathematical_Olympiad#cite_note-19
- http://tieba.baidu.com/f?kz=829459177


[...] ភស្តុតាងដែលគេចោទប្រកាន់ថាក្រុមកូរ៉េខាងជើងលួចបន្លំនោះគឺ អានបន្ត [...]