រឿង​អាស្រូវ​នៅ​ពី​ក្រោយ​ការ​ប្រលង​សិស្ស​ពូកែ​គណិតវិទ្យា​អន្តរជាតិ​២០១០

ក្រុម​បេក្ខជន​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ពិន័យ​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ

ក្រុម​បេក្ខជន​កូរ៉េ​ខាង​ជើង​ ដែល​ធ្លាប់​ត្រូវ​បាន​ពិន័យ​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុងការ​ប្រលង​សិស្ស​ពូកែ​គណិតវិទ្យា​អន្តរជាតិ​ ដែល​ហៅ​ថា​ អូឡាំព្យ៉ាដ​គណិត​វិទ្យា​អន្តរជាតិ (IMO) នាឆ្នាំ១៩៩១ម្ដង​រួច​មក​ហើយ​នោះ ពេល​នេះ​នៅ​ឆ្នាំ​២០១០នេះ ត្រូវ​បាន​គណៈកម្មការ​មេប្រយោគ​បោះ​ឆ្នោត​ទម្លាក់​ជា​ថ្មី​ម្ដង​ទៀត ពី​បទ​លួច​បន្លំ។ តែ​ភស្ដុតាង​ដែល​ជា​បន្ទុក​ចោទប្រកាន់​ក្រុម​កួរ៉េ​ខាង​ជើង​នេះ ត្រូវ​បានប្រតិភូ ​ អ្នក​សង្កេត​ការណ៍ បេក្ខជន​ជា​ច្រើន​នាក់​ បាន​ចាត់​ថា​មិន​គ្រប់​គ្រាន់ ហើយ​ទាមទារ​ឱ្យ​សើរើ​រឿង​ក្ដី​ឡើង​វិញ។

ភស្តុតាង​ដែល​គេ​ចោទ​ប្រកាន់​ថា​ក្រុម​កូរ៉េ​ខាង​ជើង​លួច​បន្លំ​នោះ​គឺ​បេក្ខជន​កូរ៉េ​ខាង​ជើង​ទាំង​អស់​បាន​ដោះ​ស្រាយ​លំហាត់​លេខ​៣ ដោយផ្ដើម​ដោយ​​បទគន្លឹះ​ (កូន​ទ្រឹស្តី​បទ ដែល​នឹក​ស្រមៃ​បង្កើត​ឡើង​ដោយ​បេក្ខជន សម្រាប់​ប្រើ​ជា​គន្លឹះ​ក្នុង​ការ​ដោះ​ស្រាយ​សំនួរ​ពិបាក​ៗ)តែមួយ ដូចគ្នា ហើយ​ដូច​គ្នា​នឹងអត្រា​កំណែ​របស់​មេប្រយោគ។

យោង​តាម​លក្ខណៈ​នេះ គណៈកម្មការ​បាន​ចាត់​ទុក​ថា ក្រុម​កូរ៉េ​ខាង​ជើង​បន្លំ​លួច​យក​ចម្លើយ​ពីមេប្រយោគ​តាម​វិធី​ណាមួយ។ គណៈកម្មការ​បាន​បោះឆ្នោត​សម្រេច​ទម្លាក់​បេក្ខជន​កូរ៉េ​ខាង​ជើង​ទាំង​អស់ ដោយ​មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​បេក្ខជន​ធ្វើ​ការ​ការពារ​ខ្លួន​ឡើយ។

បេក្ខ​ជន​ម្នាក់​របស់​ក្រុម​កូរ៉េ​ខាង​ជើង នៅ​តែ​មិន​ទាន់​យល់​នៅ​ឡើយ​ថា​ហេតុអ្វី​បាន​ជា​ក្រុម​របស់​ពួក​គេ​ត្រូវ​បាន​គេ​ទម្លាក់។ 

Ref:
- http://en.wikipedia.org/wiki/International_Mathematical_Olympiad#cite_note-19
- http://tieba.baidu.com/f?kz=829459177

Related Posts