គំរោង​អូតែល​អណ្ដែត​លើ​អាកាស​របស់ Samsung

Samsung និង SeymourPowell បាន​សហការ​គ្រោង​បង្កើត​សណ្ឋាគារ​អណ្ដែត​លើ​អាកាស​នៅ​រយៈ​កំពស់ 3000ម៉ែត្រ។ គំរោង​នេះ​​​មាន​ឈ្មោះ​ថា Aircruise ។ សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ជា​បាឡុង​ហោះ​ ហើយ​បាឡុង​នោះ​មាន​រាង​ជា​គ្រាប់​ពេជ្រ ដែល​ប្រើ​អ៊ីដ្រូសែន​ចំនុះ 330 000 ម៉ែត្រត្រីគុណ។

តើ​គំរោង​នេះ​ធ្វើ​ទៅ​រួច​ដែរ​រឺទេ? រឺ​បាន​ត្រឹម​តែ​ជា​ក្ដី​ស្រមៃ? រឺ​វា​អាច​​មាន​តែក្នុង​រឿង​វិទ្យាសាស្ត្របែប​ប្រឌិត​ទេ?

Related Posts

Comments

  1. រតនា says:

    ពិតជាគំរោងលូយ និង ស្អាតផស់គេមែន។​ ខ្ញុំថាប្រហែលជាអាចទៅរួច

  2. lsvichet says:

    តែ​មើល​ទៅ​ពិបាក​គិត​បន្តិច មិន​ដឹង​ត្រូវ​ការ​វិស្វករ​ជំនាញ​អីខ្លះ​មក​គិត​ទេ។ ប្រហែល​ពួក​មេកានិច​ខាង​យន្តហោះ​ ព្រោះ​ពួក​ខាង​សំនង់​ធម្មតា​គេ​មិន​ដែល​បង្រៀន​គិត​ពី​អគារ​អី​ចេះ​ហោះ​បែប​នេះ​ទេ។

  3. សុភី says:

    ចុះ​បើអស់​អ៊ីដ្រូសែន​តើ​គិត​យ៉ាង​មិច! ហើយ​វា​អាច​ទ្រាំទ្ររ​បាន​រយៈពេល​ប៉ុន្មាន?

  4. រតនា says:

    បើសិនជាគេធ្វើបានមែន ប្រហែលត្រូវកន្លែងចុះចតផងមើលទៅបានទៅរួច :D

  5. lsvichet says:

    បើ​អស់​អ៊ីដ្រូសែន​ប្រហែល​ដូច​ប៉េងប៉ោង​ហោះ​អញ្ចឹងធ្លាក់​ចុះ​មក​ក្រោម​។

    សំនង់​ស្រដៀង​ហ្នឹង​ធ្លាប់​មាន​ប្រវត្តិគ្រោះ​ថ្នាក់​ដែរ គឺ​កាល​ពី​ឆ្នាំ ១៩៣៧។ កាល​នោះ​ ជា zeppelin តែ​មិន​ដឹង​យ៉ាងម៉េច​ឆេះ​លើ​មេឃ ស្លាប់​អ្នក​ជិះ​អស់​មិន​ចេះ​តិច។

    <img src="http://upload.wikimedia.org/wikipedia/commons/8/84/Hindenburg_burning.jpg&quot; width="400">

  6. អគារ​លើ​អាកាស មិន​ដឹង​ថា​ស្រួល​ត្រង់​ណា​ទេ ពិបាក​ចុះ ពិបាក​ឡើង រក​កន្លែង​ចត​ឡាន​អត់​ឃើញ​ទៀត :D

  7. lsvichet says:

    បឿន តាំង​ពី​ភ្ជាប់​ពាក្យ​រួច ស្ងាត់​អោយ​ច្រៀប :D

  8. សេរី says:

    ពួកគេឈប់ជិះសត្វអូដ្្ឋហើយនៅស្រុកនោះ now នាំគ្នីគ្នាទៅសួរសុខទុកទេវតាទៀត ខ្ខាំងអស់ទាស់ហ្មំ*

  9. Alexandria says:

    មិនអាចទៅរួចទេ បើហានតែធ្វើ មានន័យថា ជួយសំលាប់មនុស្ស ដើម្បីកាត់បន្ថយ ចំនួនអ្នកមានលើលោក មិនតែប៉ុណ្ណោះ វាជារឿងមិនល្អទៀតផង ជាពិសេស អាគារដែលធ្វើស្ថិតនៅទីខ្ពស់ជាង អាសនះ របស់ព្រះ ពុទ្ធ គីជៀសមិនផុតពី វិនាសដោយហេតុ ៣ យ៉ាងគីះ
    ១-ខ្យល់
    ២-ទឹក
    ៣-ភ្លើង
    មនុស្សលោកបានបំពានច្បាប់ធម្មជាតិ និង មិនគោរព ទៅលើស្តេចនាគ ទេវតា ព្រះ ជាពិសេស គី មិនស្តាប់ ការព្រៀនប្រដៅ របស់ព្រះពុទ្ធសាសនា ដូច្នេះ ហើយ ទើបស្តេច ចតុលោកបាលទាំង​៤​ បាន ប្រើ វេស្សកម្មទេវបុត្រ និង ស្តេចទឹក ភ្លើង ខ្យល់ បង្កើត អោយមាន បាតុភូតធម្មជាតិ ដូចរាល់ថ្ងៃនេះ ។

    • រឿង​រលាយ​ដោយ​សារ​ខ្យល់​ទឹក​ភ្លើង​នេះ សូម្បី​តែ​ពុទ្ធបដិមា​ ឬ អសនៈ​ព្រះ​ ហ្នឹង​ក៏​រលាយដោយ​សារ​​ដែរ។
      តាម​ពិត​ទៅ​ជីវិត​សត្វ​លោក ទោះ​បំពាន​រឺ​មិន​បំពាន​ច្បាប់​ធម្មជាតិ​ក៏​គង់​រលាយ​ដូចតែ​គ្នា។ បើ​គិត​ថា​សត្វ​មិន​ចេះ​បំផ្លាញ​បរិស្ថាន ក៏​សត្វ​ត្រូវ​រលាយ​ដោយ​សារ​មនុស្ស​បំផ្លាញ​ដែរ។
      អាមេរិច​អ្នក​ធ្វើ​រោងចក្រ​បញ្ចេញ​ផ្សែង​បំផ្លាញ​បរិស្ថាន បាន​លុយ​តែ​ឯង តែ​ងាប់​ទាំង​ខ្មែរ​ដែរ។

Speak Your Mind

*