តើអ្វីជា តង់ស៊័រ ?

ទំហំ​រូប​ មាន​ច្រើន​ប្រភេទ៖ ស្កាលែ វ៉ិចទ័រ តង់ស៊័រ។

ស្កាលែ៖ ដូចជា ចំងាយ 2m, 3m, ….។ បើ​គេ​និយាយ​ពីចំងាយ គឺ​ចំងាយរវាង​ចំនុច​ពីរ។ ចំងាយ​នេះ​ មិន​អាស្រ័យ​នឹង​ប្រព័ន្ធ​អ័ក្ស​អ្វី​ទេ ឧទាហរណ៍ នៅ​ក្នុង​ប្រព័ន្ធអរតូណរមេ ក៏​ប៉ុណ្ណឹង ប្រព័ន្ធ​ស៊ីឡាំង​ឌ្រិច​ក៏​ប៉ុណ្ណឹង។ល។

​វ៉ិចទ័រ ៖ ឧទាហរណ៍ វ៉ិចទ័របំលាស់ទីរបស់​ចំនុច​មួយ \overrightarrow{u}=2\overrightarrow{e_x}+\overrightarrow{e_y}+3\overrightarrow{e_z}

 

បើ​នៅ​ក្នុង​ប្រព័ន្ធ​អ័ក្ស X’Y’Z’ វ៉ិចទ័របំលាស់ទីដដែល​នេះ​ទៅ​ជា \overrightarrow{u}=\sqrt{8} \overrightarrow{e_{x'}}

ជាដំបូង​យើង​ឃើញ​ថា វ៉ិចទ័រ​មាន​កុំប៉ូសង់​របស់​វា​ប្រែប្រួល​តាម​ប្រព័ន្ធ​អ័ក្ស។ នៅ​ក្នុង​ប្រព័ន្ធ​អ័ក្ស​ OXYZ យើង​មាន តាម​ទិស x វា​ផ្លាស់​ទី​បានចំងាយ 2 (ជាទំហំស្កាលែ),  តាម​ទិស y វា​ផ្លាស់​ទី​បានចំងាយ 1 (ជាទំហំស្កាលែ), តាម​ទិស z វា​ផ្លាស់​ទី​បានចំងាយ 3 (ជាទំហំស្កាលែ) ។ ដូច្នេះ​ចំពោះ​វ៉ិចទ័រ​មួយ តាម​ទិស​មួយ​ យើងមាន​តំលៃ​ស្កាលែ​មួយ (តាម​ទិស x វា​ផ្លាស់​ទី​បានចំងាយ 2 (ជាទំហំស្កាលែ),  តាម​ទិស y វា​ផ្លាស់​ទី​បានចំងាយ 1 (ជាទំហំស្កាលែ), តាម​ទិស z វា​ផ្លាស់​ទី​បានចំងាយ 3 (ជាទំហំស្កាលែ)) ។

ដូច្នេះ វ៉ិចទ័រជា​ទំហំមួយ ដែល​តាម​ទិស​មួយ យើងមាន​តំលៃ​ស្កាលែមួយ។

រី​ឯ​តង់​ស៊័រ[លំដាប់​ទី​ពីរ]​ ជា​ទំហំ​មួយ ដែល​តាម​ទិស​មួយ យើងមាន​តំលៃ​វ៉ិចទ័រ​មួយ។

(​តង់​ស៊័រលំដាប់​ទីសូន្យ​ ជា​ទំហំស្កាលែ។

​តង់​ស៊័រលំដាប់​ទី​មួយ​ ជា​ទំហំ​វ៉ិចទ័រ។​

តង់​ស៊័រលំដាប់​ទី​បី​ ជា​ទំហំ​មួយ ដែល​តាម​ទិស​មួយ យើងមាន​តំលៃ​តង់​ស៊័រលំដាប់​ទី​ពីរ​មួយ។

​តង់​ស៊័រលំដាប់​ទី​បួន ជា​ទំហំ​មួយ ដែល​តាម​ទិស​មួយ យើងមាន​តំលៃ​តង់​ស៊័រលំដាប់​ទី​បី​មួយ។)

យើង​ពិនិត្យ​សំពាធ​ទឹក​នៅ​ត្រង់​ចំនុច A ​មួយ នៅ​ជំរៅ 10m : p=100 kPa ។

 

សំពាធ​នេះ​មាន​អំពើ​នៅ​ត្រង់​ចំនុច​ A តាម​ទិស​ x មាន​តំលៃ 100 kPa ហើយ​មាន​ទិស​ដៅ​កែង​នឹង​ផ្ទៃដែលកែង​នឹង​​ទិស x [ជា​ទំហំ​វ៉ិចទ័រ គឺ​វ៉ិចទ័រ​មាន​តំលៃ 100 kPa មាន​ទិស​ដៅ​កែង​នឹងផ្ទៃ], តាម​ទិស​ z មាន​តំលៃ 100 kPa ហើយ​មាន​ទិស​ដៅ​កែង​នឹង​ផ្ទៃដែលកែង​នឹង​​ទិស z [ជា​ទំហំ​វ៉ិចទ័រ គឺ​វ៉ិចទ័រ​មាន​តំលៃ 100 kPa មាន​ទិស​ដៅ​កែង​នឹងផ្ទៃ]។ល។

ចំពោះ​សំពាធ​ត្រង់ A នេះ គ្រប់​ទិស​ទាំង​អស់ យើងមាន​វ៉ិចទ័រ​មួយ​ដែល​កែង​នឹងប្លង់​ដែល​កែង​នឹង​ទិស​នោះ។

 

លក្ខណៈ​របស់​សំពាធ គឺត្រង់​ចំនុចមួយ ចំពោះ​ទិស​មួយ សំពាធ​មាន​វ៉ិចទ័រមួយ លក្ខណៈ​បែប​នេះ​ជា​លក្ខណៈ​តង់​ស៊័រ។ តែ​ដោយ​សារ​វ៉ិចទ័រ​ទាំង​នោះ​របស់​សំពាធ​ចំពោះ​ទិស​នីមួយៗ​ សុទ្ធ​តែ​កែង​នឹង​ប្លង់​ដែល​កែង​នឹង​ទិស​នោះ ហើយ​មាន​តំលៃ 100 kPa ដូចគ្នាទាំងអស់ គេ​និយាយ​ថា​សំពាធ​ជា​ទំហំ​ស្កាលែ​វិញ។

លក្ខណៈ​ទូទៅ​របស់​ទំហំរូប​មួយ​ដែល​ជា​ទំហំ​តង់​ស៊័រ​គឺ តាម​ទិស​មួយ យើងមាន​ទំហំ​រូបនោះ​មាន​តំលៃ​ជា​វ៉ិចទ័រមួយ។ ឧទាហរណ៍ តង់ស៊័រ​កុងត្រាំង​ត្រង់​ចំនុច​មួយ \sigma_x=10kPa,\sigma_y=5kPa,\tau_{xy}=\tau_{yx}=10kPa

ចំពោះ​តង់​ស៊័រ​កុងត្រាំង​ខាង​លើ​នេះ តាម​ទិស​ X យើងមាន​កុងត្រាំង \sigma_x និង \tau_{xy} ដែល​មាន​អំពើ​លើ​ប្លង់​កែង​នឹង​ទិស​ X, តាម​ទិស​ Y យើងមាន​កុងត្រាំង \sigma_y និង \tau_{xy} ដែល​មាន​អំពើ​លើ​ប្លង់​កែង​នឹង​ទិស​ Y។ \sigma_x   និង \tau_{xy} កែង និងប៉ះរៀងគ្នា​លើ​ប្លង់​កែង​នឹង​ទិស​ X ផ្គុំ​ចូល​គ្នា បាន​ជា​វ៉ិចទ័រ \overrightarrow{T}^{(x)}= : ​វ៉ិចទ័រ \overrightarrow{T}^{(x)} នេះជា​តំលៃ​របស់​តង់​ស៊័រ​កុងត្រាំងត្រង់ចំនុច A ​តាម​ទិស​ X ។ ដូចគ្នា​ដែរ តង់​ស៊័រ​កុងត្រាំងត្រង់ចំនុច A ​តាម​ទិស​ Y មាន​តំលៃជា​វ៉ិចទ័រ \overrightarrow{T}^{(y)} ។

តាម​ទិស​ណាមួយ​ផ្សេង​ទៀត ឧទាហរណ៍​ទិស \overrightarrow{n} ណាមួយ យើងមាន​វ៉ិចទ័រ​ \overrightarrow{T}^{(n)} មួយ ដែល​ជា​តំលៃ​របស់​តង់ស៊័រ​កុងត្រាំង​ត្រង់​ចំនុច A ដដែល​ខាង​លើ តាម​ទិស​  នោះ។

Comments

  1. Visal says:

    «………………តង់​ស៊័រលំដាប់​ទី​បី​ ជា​ទំហំ​មួយ ដែល​តាម​ទិស​មួយ យើងមាន​តំលៃ​តង់​ស៊័រលំដាប់​ទី​ពីរ​មួយ។​ តង់​ស៊័រលំដាប់​ទី​បួន ជា​ទំហំ​មួយ ដែល​តាម​ទិស​មួយ យើងមាន​តំលៃ​តង់​ស៊័រលំដាប់​ទី​បី​មួយ។……….»

    ខ្ញុំ​មិន​ដែល​ឃើញ​គេ​ពន្យល់​បែបដូច​ឃ្លា​ខាង​លើ​​នេះទេ​ បាន​ជា​ខ្ញុំ​មិន​សូវ​យល់​។ ដល់​ពេល​ឃើញ​លោក​គ្រូ​សរសេរ​ពន្យល់​អញ្ចឹង​ទៅ ឥឡូវ​ខ្ញុំ​យល់​ជាង​មុន​ច្រើន​ហើយ​ :) ។​​ សូម​អរគុណ

  2. Pitou says:

    ខ្ញុំបានអានការពន្យល់របស់លោកគ្រូហើយ ខ្ញុំសុំប្រដូច វ៉ិចទ័រដូចជាចំនុច២គេគូសបានបន្ទាត់១ ឯតង់សឺរ ដូចជាចំនុច១គេគួសបានបន្ទាត់ច្រើនរាប់មិនអស់។ តើលោកគ្រូអាចពន្យល់ពីទ្រឹស្តី First and Second Moment បន្ថែមទៀតបានទេ ខ្ញុំយល់អត់ច្បាស់សោះ ខ្ញុំរង់ចាំមើល។ អរគុណលោកគ្រូដែលចំណាយពេលដ៏មានក្នុងការចូលរួម

Speak Your Mind

*