ទំហំរូប មានច្រើនប្រភេទ៖ ស្កាលែ វ៉ិចទ័រ តង់ស៊័រ។
ស្កាលែ៖ ដូចជា ចំងាយ 2m, 3m, ….។ បើគេនិយាយពីចំងាយ គឺចំងាយរវាងចំនុចពីរ។ ចំងាយនេះ មិនអាស្រ័យនឹងប្រព័ន្ធអ័ក្សអ្វីទេ ឧទាហរណ៍ នៅក្នុងប្រព័ន្ធអរតូណរមេ ក៏ប៉ុណ្ណឹង ប្រព័ន្ធស៊ីឡាំងឌ្រិចក៏ប៉ុណ្ណឹង។ល។
វ៉ិចទ័រ ៖ ឧទាហរណ៍ វ៉ិចទ័របំលាស់ទីរបស់ចំនុចមួយ
បើនៅក្នុងប្រព័ន្ធអ័ក្ស X’Y’Z’ វ៉ិចទ័របំលាស់ទីដដែលនេះទៅជា
ជាដំបូងយើងឃើញថា វ៉ិចទ័រមានកុំប៉ូសង់របស់វាប្រែប្រួលតាមប្រព័ន្ធអ័ក្ស។ នៅក្នុងប្រព័ន្ធអ័ក្ស OXYZ យើងមាន តាមទិស x វាផ្លាស់ទីបានចំងាយ 2 (ជាទំហំស្កាលែ), តាមទិស y វាផ្លាស់ទីបានចំងាយ 1 (ជាទំហំស្កាលែ), តាមទិស z វាផ្លាស់ទីបានចំងាយ 3 (ជាទំហំស្កាលែ) ។ ដូច្នេះចំពោះវ៉ិចទ័រមួយ តាមទិសមួយ យើងមានតំលៃស្កាលែមួយ (តាមទិស x វាផ្លាស់ទីបានចំងាយ 2 (ជាទំហំស្កាលែ), តាមទិស y វាផ្លាស់ទីបានចំងាយ 1 (ជាទំហំស្កាលែ), តាមទិស z វាផ្លាស់ទីបានចំងាយ 3 (ជាទំហំស្កាលែ)) ។
ដូច្នេះ វ៉ិចទ័រជាទំហំមួយ ដែលតាមទិសមួយ យើងមានតំលៃស្កាលែមួយ។
រីឯតង់ស៊័រ[លំដាប់ទីពីរ] ជាទំហំមួយ ដែលតាមទិសមួយ យើងមានតំលៃវ៉ិចទ័រមួយ។
(តង់ស៊័រលំដាប់ទីសូន្យ ជាទំហំស្កាលែ។
តង់ស៊័រលំដាប់ទីមួយ ជាទំហំវ៉ិចទ័រ។
តង់ស៊័រលំដាប់ទីបី ជាទំហំមួយ ដែលតាមទិសមួយ យើងមានតំលៃតង់ស៊័រលំដាប់ទីពីរមួយ។
តង់ស៊័រលំដាប់ទីបួន ជាទំហំមួយ ដែលតាមទិសមួយ យើងមានតំលៃតង់ស៊័រលំដាប់ទីបីមួយ។)
យើងពិនិត្យសំពាធទឹកនៅត្រង់ចំនុច A មួយ នៅជំរៅ 10m : p=100 kPa ។
សំពាធនេះមានអំពើនៅត្រង់ចំនុច A តាមទិស x មានតំលៃ 100 kPa ហើយមានទិសដៅកែងនឹងផ្ទៃដែលកែងនឹងទិស x [ជាទំហំវ៉ិចទ័រ គឺវ៉ិចទ័រមានតំលៃ 100 kPa មានទិសដៅកែងនឹងផ្ទៃ], តាមទិស z មានតំលៃ 100 kPa ហើយមានទិសដៅកែងនឹងផ្ទៃដែលកែងនឹងទិស z [ជាទំហំវ៉ិចទ័រ គឺវ៉ិចទ័រមានតំលៃ 100 kPa មានទិសដៅកែងនឹងផ្ទៃ]។ល។
ចំពោះសំពាធត្រង់ A នេះ គ្រប់ទិសទាំងអស់ យើងមានវ៉ិចទ័រមួយដែលកែងនឹងប្លង់ដែលកែងនឹងទិសនោះ។
លក្ខណៈរបស់សំពាធ គឺត្រង់ចំនុចមួយ ចំពោះទិសមួយ សំពាធមានវ៉ិចទ័រមួយ លក្ខណៈបែបនេះជាលក្ខណៈតង់ស៊័រ។ តែដោយសារវ៉ិចទ័រទាំងនោះរបស់សំពាធចំពោះទិសនីមួយៗ សុទ្ធតែកែងនឹងប្លង់ដែលកែងនឹងទិសនោះ ហើយមានតំលៃ 100 kPa ដូចគ្នាទាំងអស់ គេនិយាយថាសំពាធជាទំហំស្កាលែវិញ។
លក្ខណៈទូទៅរបស់ទំហំរូបមួយដែលជាទំហំតង់ស៊័រគឺ តាមទិសមួយ យើងមានទំហំរូបនោះមានតំលៃជាវ៉ិចទ័រមួយ។ ឧទាហរណ៍ តង់ស៊័រកុងត្រាំងត្រង់ចំនុចមួយ
ចំពោះតង់ស៊័រកុងត្រាំងខាងលើនេះ តាមទិស X យើងមានកុងត្រាំង និង
ដែលមានអំពើលើប្លង់កែងនឹងទិស X, តាមទិស Y យើងមានកុងត្រាំង
និង
ដែលមានអំពើលើប្លង់កែងនឹងទិស Y។
និង
កែង និងប៉ះរៀងគ្នាលើប្លង់កែងនឹងទិស X ផ្គុំចូលគ្នា បានជាវ៉ិចទ័រ
= : វ៉ិចទ័រ
នេះជាតំលៃរបស់តង់ស៊័រកុងត្រាំងត្រង់ចំនុច A តាមទិស X ។ ដូចគ្នាដែរ តង់ស៊័រកុងត្រាំងត្រង់ចំនុច A តាមទិស Y មានតំលៃជាវ៉ិចទ័រ
។
តាមទិសណាមួយផ្សេងទៀត ឧទាហរណ៍ទិស ណាមួយ យើងមានវ៉ិចទ័រ
មួយ ដែលជាតំលៃរបស់តង់ស៊័រកុងត្រាំងត្រង់ចំនុច A ដដែលខាងលើ តាមទិស នោះ។




