ភាពយន្ត​អាសអភាស​​ 3D ដំបូង​បង្អស់ លក់​សំបុត្រ​នៅហុងកុង ដាច់​ជាង​រឿង អវតារ

ខ្សែភាព​យន្ត​ហុងកុង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្សែ​ភាព​យន្ត​អាសអភាស​ដំបូង​បំផុត បាន​ដណ្ដើម​តំណែង​ខ្សែភាព​យន្ត​ហូលីវូដ រឿង អវតារ​ តាម​រយៈ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​នៅ​ថ្ងៃ​ទី​មួយ។

ខ្សែភាព​យន្ត​រឿង “3-D Sex and Zen: Extreme Ecstasy” បាន​រក​ប្រាក់​ចំណូល​បាន 360 000 ដុល្លារ​អាមេរិច នៅ​ក្នុង​ការ​បញ្ចាំង​នៅ​ថ្ងៃ​ទី​មួយ ដែល​ប្រាក់​ចំណូល​នេះ ទទួល​បាន​ច្រើន​ជាង​រឿង អវតារ​ របស់​លោក James Cameron ដែល​រក​បាន​តែ 334 000 ដុល្លារ​អាមេរិច ពី​ការ​ដាក់​បញ្ចាំង​នៅ​ហុងកុង។ ចាប់​តាំង​ពី​ពេល​ដាក់​បញ្ចាំង​មក ខ្សែភាព​យន្ត​នេះ រក​ប្រាក់​ចំណូល​បាន 5 លាន​ដុល្លារ​អាមេរិច ។

រឿង “3-D Sex and Zen: Extreme Ecstasy” បាន​ថត​ឡើង​ដោយ​យក​សាច់​រឿង តាម​អក្សរ​សិល្ប៍​កាមសាស្ត្រ​របស់​ចិន ដែល​និយាយ​អំពី​យុវជន​ម្នាក់​ ដែល​បន្ទាប់​ពី​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ពី​ពិភព​ត្រេកត្រអាល​ក្នុង​ផ្លូវ​កាម​របស់​ពួក​អភិជន​មក បាន​ដឹង​ថា អតីត​ប្រពន្ធ​របស់​គាត់​ គឺ​ជា​ស្នេហា​ដែល​គាត់​ត្រូវ​ការ​ក្នុង​ជីវិត​នេះ។ រឿង​នេះ​សំដែង​ដោយ​តារា​ភាពយន្ត​សិចរបស់​ជប៉ុន Yukiko និង Saori Hara ។​

វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម :


ប្រភព៖ 3D porn film beats Avatar at Hong Kong box office, AFP

Leave a Reply