
Aftershock ជាខ្សែភាពយន្តសោកនាដកម្មពីការរញ្ជួយដីដ៏ធំមួយនៅប្រទេសចិន។ ភាពយន្តនេះផលិតក្នុងឆ្នាំ២០១០ដែលចំណាយទឹកប្រាក់ផលិតអស់២៥លានដុល្លាអាមេរិច និងរកចំនូលបានរហូតដល់១០០លានដុល្លា។
រឿងនេះនិយាយអំពីសោកនាដកម្មពីការរញ្ជួយដីធំមួយនៃទីក្រុង Tangshan កាលពីឆ្នាំ១៩៧៦។ Yuan Ni រស់នៅផ្ទះល្វែងតូចមួយជាមួយប្តីនិងកូនភ្លោះតូចៗ២នាក់ ស្រីមួយប្រុសមួយ Fang Deng និង Fang Da។ នៅយប់មួយបន្ទាប់ពីដាក់កូនអោយគេងរួចនាងនិងប្តីបានចុះមកក្រោមផ្ទះក្បែររថយន្តរបស់នាង ពេលនោះស្រាប់តែព្រះធរណីចាប់ផ្តើមញ័ររញ្ជួយ អាគារចាប់ផ្តើមដួលរលំ នាងនិងប្តីរត់សំដៅទៅរកកូនៗតែប្តីរបស់នាងបានរួញនាងចេញ ដែលធ្វើអោយផ្ទះបាក់សង្កត់តែរូបគេរហូតដល់បាត់បងជីវិត។ ឯកូនតូចៗទាំង២នាក់បន្ទាប់ពីផ្ទះរលុះសង្កត់ មិនស្លាប់ទាំង២នាក់តែត្រូវគាបជាប់នៅក្នុងគំនរបាក់បែក។ ក្រុមអ្នកសង្គ្រោះបានប្រាប់នាង Yuan Ni ថាកូនទាំង២របស់នាងបានគាបជាប់ប្លង់សេ ដែលគេលើកចេញតាមវិធីណាក៏ដោយក៏អាចជួយក្មេងបានតែម្នាក់ប៉ុណ្ណោះ។ អ្នកសង្គ្រោះបានជំរុញ Yuan Ni អោយសំរេចចិត្តអោយរហ័សបើមិនដូច្នោះទេនាងនឹងបាត់បង់កូនទាំង២ជាមិនខាន។ នាងក៏សំរេចជ្រើសរើសយកកូនប្រុស ដែលពាក្យនេះអ្វើអោយកូនស្រីរបស់នាងតូចចិត្តយ៉ាងខ្លាំងដែលនាងស្រែកដង្ហោយហៅម្តាយទាំងទឹកភ្នែករហាម។ នាង Yuan Ni បានបីកូនស្រីដែលនាងគិតថាបានស្លាប់ទៅហើយ ដាក់ក្បែរសពប្តីរបស់នាងរួចក៏ពរកូនប្រុសនាងសំដៅទៅរកពេទ្យសង្គ្រោះ។ ក្រោយមកកុមារីបានដឹងខ្លួនឡើង…
អានលំអិត៖ Wiki

Recent Comments Gravatars