អ្នកនាងចន ច័ន្ទលក្ខិណាដែលជាតារាភាពយន្តនិងជាតារាបង្ហាញម៉ូតដ៏ល្បីរបស់កម្ពុជា បច្ចុប្បន្នកំពុងថតខ្សែភាពយន្តដែលមានលក្ខណៈ3D ដែលការសហការផលិតរវាងស្ថានីយ៍ទូរទស្សន៍កូរ៉េ EBS ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មានរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងក្រសួងអប់រំយុវជននិងកីឡាផងដែរ។ ខ្សែភាបយន្តនេះជាប្រភេទរឿងបុរាណដែលទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរ និយាយពីការកសាងប្រាសាទបុរាណរបស់ខ្មែរ ដែលមានចំបងជើងថា “ព្រះបាទសុរិយាវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧”។ នៅក្នុងរឿងនេះ អ្នកនាងចន ច័ន្ទលក្ខិណាសម្តែងជាតួអង្គមហេសីរបស់ព្រះបាទសុរិយាវរ្ម័នទី២ ដែលមានអតចរិតស្លូតបូត ចាំជួយគ្រប់ភារកិច្ចរបស់ស្វាមី៕


Recent Comments Gravatars