រឿងចែដន្យនេះបានដកស្រង់ពីគេហទំព័រមួយ។ ប្រសិនបើនារីម្នាក់នេះមិនបានយកអាសារអ្នកសុំដោយសារម្នាក់ទេនោះ នឹងមានគ្រួសារមួយត្រូវបាត់បង់ជីវិតទាំងអស់តែម្តង។
មាននារីម្នាក់មកពី New Castle។ នៅពេលបើកឡានត្រលប់មកផ្ទះវិញ នាងបានឈប់សំរាកតាមផ្លួវ។ នៅពេលដែលនាងដើរត្រលប់មកឡានរបស់នាងវិញ នាងបានឃើញបុរសអ្នកបំរើម្នាក់អង្គុយយំយ៉ាងខ្លាំងលើជើងម៉ាមួយនៅក្បែរនោះ។ នាងក៏ទៅអង្គុយជិត ហើយសួរពីដំណើរដើមទង។
បុរសនោះបានប្រាប់ទៅនាងថា គាត់បានច្បាប់ឈប់ហើយគេចង់ទៅមន្ទីរពេទ្យនៅ Akron ជាខ្លាំងព្រោះ ភរិយារបស់គាត់កំពុងតែឈឺពោះសំរាលកូន។ គាត់ទើបតែបានទទួលដំណឹងថាការសំរាលកូនរបស់ភរិយារបស់ខ្លួនមានបញ្ហាដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតទាំងម្តាយទាំងកូន។ រថយន្តក្រុងដែលគាត់ជិះមកកន្លែងធ្វើការក៏មិនរត់ទៀតថ្ងៃនេះ ដូច្នេះហើយទើបគាត់មិនដឹងថាត្រូវធ្វើដូចម្តេច។
នារីនោះក៏អោយទទួលអោយបុរសនោះដោយសារឡាននាងទៅ។ នាងនិយាយថានឹងជូនបុរសនោះ ទៅដល់ Pittsburgh កន្លែងដែលបុរសនោះអាចរករថយន្តក្រុងជិះបានដើម្បីបន្តដំណើរទៅ Akron។ បុរសនោះទទួលយល់ព្រមដោយក្តីរីករាយ។ បន្ទាប់ពីរួមដំណើរមក នាងក៏សំរេចចិត្តជូនបុរសនោះ ទៅដល់បន្ទីពេទ្យតែម្តង ហើយនិងឈៀងចូលទៅលេងបងប្អូនដែលនៅក្នុងក្បែរនោះដែរ។ នាងជិតស្និតនឹងក្រុមគ្រួសារនោះណាស់ ដូច្នេះហើយទើបនាងមិនបានទូរស័ព្ទទៅជាមុន។ ហើយតាមពិតទៅនាងថែមទាំងមានសោរចូលផ្ទះនោះទៀតផង។
នាងដាក់បុរសនោះចុះនៅមុខមន្ទីរពេទ្យ រួចបើកឡានទៅផ្ទះបងប្អួននាង។ គ្មានអ្នកណាឆ្លើយសោះនៅពេលដែលនាងចុចកណ្តឹង។ តែនាងឃើញឡានចតនៅក្នុងកន្លែងចតឡាននៅឡើយទេ។ នាងក៏យកសោររបស់ខ្លួនចាក់ចូលទៅ។ ក្លិនហ្គាលឈួលសាយភាយពេញផ្ទះ។ នាងបានរត់ទៅផ្អះបាយ និងបានដឹងថាហ្គាសត្រូវបានបើកដល់កំរិតអតិបរមា។ នាងបានបិទជាបន្ទាន់ និងបើកបង្អួចគ្រប់កន្លែង និងបានទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់។ នៅពេលដែលនាងឡើងទៅជាន់ទីមួយទើបដឹងថាគ្រួសារទាំងមូលកំពុងតែបាត់បង់ស្មារតី ហៀបនឹងសន្លប់នៅក្នុងបន្ទប់គេង។ ក្រុមអ្នកសង្គ្រោះបានមកទាន់ពេល និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ពួកគេត្រូវបានសង្គ្រោះទាន់ពេលទាន់ពេលវេលា៕

Recent Comments Gravatars