
រូងដែលមានឈ្មោះថា Eisriesenwelt ជាភាសាអាល្លឺម៉ង់ដែលប្រែថា “ពិភពផ្ទាំងទឹកកកយក្ស” គឺជារូងផ្ទាំងថ្មកំបោរទឹកកកដែលស្ថិតនៅក្នុងភូមិ Werfen នៃប្រទេសអូទ្រីស ស្ថិតក្នុងចំងាយប្រមាណជា៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Salzburg។ រូងនេះត្រូវមានគេចាត់ទុកជារូងឬល្អាងទឹកកកដែលធំជាងគេបំផុតក្នុងពិភពលោកដោយសារតែវាមានមណ្តោយរហូតដល់៤២គីឡូម៉ែត្រ។
ល្អាង Eisriesenwelt កើតឡើងដោយសារទន្លេ Salzach ដែលហូរកាត់ភ្នំតាំងពី១០០លានឆ្នាំមុន ធ្វើអោយភ្នំនោះសឹករេចរឹលកើតជាល្អាងនេះឡើង។ ប៉ុន្តែទោះបីជាល្អាងនេះមានចំងាយដល់៤២គីឡូម៉ែត្រក៏ដោយក៏មានតែគីឡូម៉ែត្រទីមួយប៉ុណ្ណោះដែលគេបើកអោយភ្ញៀវទេសចរចូលទស្សនាដោយសារតែល្អាងនេះគ្របដណ្តប់ទៅដោយទឹកកក។









Recent Comments Gravatars