ទាហានអាមេរិចម្នាក់ត្រលប់មកពីសមរភូមិមុខក្នុងចំបាំងជាមួយអាល្លឺម៉ង់ នាសង្គ្រាមលោកលើកទីពីរ។ គាត់បានទទួលច្បាប់ឈប់សំរាក ហើយឡើងរថភ្លើងទៅក្រុងឡុង។ រទេះភ្លើងមានមនុស្សពេញណែន ដូច្នេះនាយទាហានរូបនេះក៏ដើរឆ្លងពីទូមួយទៅទូមួយដើម្បីស្វែងរកកៅអីទំនេរ។
កន្លែងទំនេរមានតែមួយគត់ គឺជាកៅអីនៅជាប់នឹងស្រីស្អាតវ័យកណ្ដាលម្នាក់ ដែលជាម្ចាស់ឆ្កែមួយក្បាល ដែលកំពុងតែអង្គុយនៅលើកៅអីទំនេរនោះ។
នាយទាហានរូបនោះក៏និយាយអង្វរថា “សូមទោសអ្នកស្រី តើខ្ញុំអាចអង្គុយនៅកន្លែងនេះបានទេ?”។
ស្ត្រីអង់គ្លេសរូបនោះក្រលេកមើលគាត់ពីក្បាលដល់ចុងជើង រួចនិយាយថា “នែអាគាំង។ អ្នកពិតជាមនុស្សគ្មានសុជីវធម៌មែន។ មិនឃើញទេ ហ្វ៊ីហ្វ៊ីរបស់ខ្ញុំកំពុងតែអង្គុយលើកៅអីនេះ?”
ទាហានរូបនោះក៏មិនចេញស្ដីតបត ហើយបន្តដើររកកន្លែងទំនេរបន្តទៀត។ ដើរចុះដើរឡើង ក៏នៅតែរកកន្លែងទំនេរមិនបាន ក៏មកដល់កន្លែងស្រីស្រស់និងមេឆ្កែ ដដែលនោះ។
គាត់ក៏និយាយសុំនាងនោះម្ដងទៀត “អ្នកស្រី សូមអនុគ្រោះផង។ ខ្ញុំអស់កំលាំងណាស់។”
ស្ត្រីអង់គ្លេស ក៏មើលនាយទាហាននោះពីក្បាលដល់ចុងជើងម្ដងទៀត ហើយនិយាយថា “នែអាគាំង! អ្នកឯងមិនត្រឹមតែចិត្តអាក្រក់ទេ ថែមទាំងមានចរឹតច្រលោងខាមទៀត។ គិតមើលទៅ!”
នាយទាហានអាមេរិចនោះក៏មិននិយាយអ្វី។ គាត់ក៏ឱនចាប់យកមេឆ្កែនោះបោះតាមបង្អួចរថភ្លើង រួចអង្គុយនៅកៅអីនោះ។ ស្ត្រីនោះបានស្រែកជំទាលយ៉ាងខ្លាំង ហើយរកអ្នកជួយនាងដេញនាយទាហាននោះចេញ។
សុភាពបុរសអង់គ្លេសម្នាក់ ដែលអង្គុយនៅជិតនោះ ក៏និយាយឡើងថា “លោកឯងដឹងទេ លោកអាមេរិចកាំង ពួកលោកចូលចិត្តតែធ្វើខុសរឿង។ ពួកលោកកាន់សមខុសដៃ។ គេបើកឡានខាងឆ្វេង ពួកលោកបើកឡានខាងស្ដាំ។ ហើយពេលនាក! លោកបោះមេឆ្កែច្រលំទៀត!”


Recent Comments Gravatars