កុំ​ចង់​ខ្លាំង​ជា​មួយ​.អូតេស​.ខ្ទើយ

ជើង​ហោះ​ហើរ​មួយ​នោះ មាន​ហ្គេយ​ម្នាក់​បំរើ​ការ​ជា​អូតេស។ គាត់​បំពេញការងារ​បាន​យ៉ាង​ល្អ ធ្វើអោយ​អ្នក​ដំនើរ​មាន​អារម្មណ៍​ល្អ​គ្រប់​គ្នា ហើយ​បំរើ​ម្ហូប​និង​ភេសជ្ជៈ​បាន​យ៉ាង​ល្អ។

នៅ​ពេល​ដែល​យន្តហោះ​ រៀប​នឹង​ចុះចត កាពីទែន​ប្រកាស​អោយ​អ្នក​ដំនើរ​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព។ នាយ​ហ្គេយ​នោះ​ក៏​ដើរ​ប្រាប់​អ្នក​ដំនើរ​​មួយ​ជាន់​ទៀត។

នៅ​ពេល​នោះ​មាន​នារី​ម្នាក់ ស្លៀក​ពាក់​ស្អាត​បាត សម​ជា​អ្នក​ថ្លៃ​ថ្នូរ តែបែ​ជា​អត់​កំរើក​អី​បន្តិច ខ្សែ​ក្រវាត់​ក៏​មិន​ដាក់​តាម​បញ្ជា។ នាយ​ហ្គេយ​នោះ​ក៏​ប្រាប់​នាង​ម្ដង​ទៀត​ថា
“ប្រហែល​អ្នក​នាង​មិន​បាន​ស្ដាប់ខ្ញុំ​ហើយ​មើល​ទៅ ពេល​នេះ​សូម​អ្នក​នាង​មេត្តា​ដាក់​ខ្សែ​ក្រវាត់។”

នាងនោះ​បែរ​មុខ​ទៅ​រក​នាយ​ហ្គេយ រួច​និយាយ​ថា “នៅ​ប្រទេស​អញ អញ​ជា​រាជបុត្រី រឿង​អី​អញ​ត្រូវ​ស្ដាប់​អា​ឯង!”

នាយ​ហ្គេយ​នោះ​ក៏​តប​វិញ​ជា​បន្ទាន់​ថា “អ្ហ! នាង​​ល្អ នៅ​ប្រទេស​របស់​អញ​ អញ​ជា​រាជិនី ដូច្នេះ​អញ​ធំ​ជាង​នាង​ឯង។ ដាក់​ខ្សែ​ក្រវាត់​ភ្លាម ស្រី​ចង្រៃ!”

——————–
ហ្គេយ : ជា​ប្រុស​ដែល​ស្រលាញ់​ប្រុស​ដូច​គ្នា។ ក្នុងចំនោម​ប្រុស​ពីរ​នាក់​នោះ​ ម្នាក់​ដើរ​តួ​ជា​ប្រុស ដែល​គេ​ហៅ​ថា ស្តេច (King) និង​ម្នាក់​ទៀត​ដើរ​តួ​ជា​ស្រី ដែល​គេ​ហៅ​ថា រាជិនី (queen) ។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required