ថ្ងៃមួយខ្ញុំចូលបន្ទប់បុរសដោះស្រាយទុក្ខសត្វធំ។ រៀបនឹងអង្គុយចុះទៅហើយ មានសំលេងបុរសម្នាក់ស្រែកសួរខ្ញុំពីបន្ទប់បង្គន់នៅជាប់នោះថា “សួស្តី! តើឯងសុខសប្បាយទេ?”
ខ្ញុំប្លែកចិត្តជាខ្លាំង ខ្ញុំមិនដែលស្គាល់គាត់ផង ហើយដូចជាមិនទំលាប់នឹងការសន្ទនាគ្នាពេលកំពុងមានភារៈធំដូចនេះសោះ។ តែខ្ញុំបង្ខំចិត្តតបទៅវិញថា “សុខសប្បាយទេ”
ហើយបុរសនោះក៏សួរទៀតថា “តើឯងកំពុងតែធ្វើអ្វីហ្នឹង?”
យីសំនួរស្អីក៏ចំលែក បើមិនអង្គុយជុះអាចម៍ តើធ្វើស្អីវិញ? តែខ្ញុំក៏តបវិញថា “ដូចតែឯងដែរហ្នឹង”
ឆ្លើយចប់ភ្លាមខ្ញុំប្រញាប់ប្រញាល់បញ្ចប់ការងារ រៀបនឹងក្រោកចេញទៅហើយ ស្រាប់តែលឺបុរសនោះស្រែកសួរម្ដងទៀតថា “ខ្ញុំអាចទៅលេងឯងបានទេ?”
ខ្ញុំគិតក្នុងចិត្តថា យីសំនួរអីក៏ឡប់ម្ល៉េះ! តែខ្ញុំបង្ខំចិត្តតបទៅវិញថា “ទេ ខ្ញុំរវល់បន្តិច”
ខ្ញុំលឺបុរសនោះនិយាយទាំងកំហឹងថា “ពួកម៉ាក ចាំគ្នាតេទៅឯងម្ដងទៀត។ ឥលូវនេះនៅជិតគ្នា មានអាឡប់ម្នាក់វាចេះតែឆ្លើយកាត់ រកតែគ្នានិយាយអីមិនកើត”

Haha
សង្ស័យតែរឿងខ្ឡួនឯងទេមើលទៅ!!
មកពីមើលហើយគួរអោយអស់សំណើច ទ្រាំមិនបានក៏ដាក់ខាំមិនសើចមួយទៅ!!តើរឿងនេះជារឿងពិតរឺ?
រឿងលេងសើចតើ
ពិតមែនក៏អីនឹង ?