អ្នកគណិតវិទ្យាពីរនាក់ចូលទៅហាងផឹកស៊ីមួយ។ បុរសទីមួយបាននិយាយថា “នៅកន្លែងហ្នឹង អ្នកចេះmath មានមិនដល់ពាក់កណ្តាលទេ.. “។ បុរសទីពីរបដិសេធ។
បុរសទីមួយចេញទៅបន្ទប់ទឹកបន្តិច។ បុរសទីពីរក៏ហៅស្រីបំរើមកជិត ហើយនិយាយប្រាប់ថា “បន្តិចទៀតពេលពួកម៉ាកខ្ញុំត្រលប់មកវិញ ខ្ញុំសួរអីក៏ដោយ នាងត្រូវឆ្លើយថា មួយលើបីអ៊ិច គូប ( )”។
នាងក៏និយាយតាមថា “មួយ លើកបីអ៊ិចគប់”។
បុរសនោះក៏និយាយថា “មិនមែនទេ..គឺ មួយលើបីអ៊ិច គូប”។
នាងក៏និយាយតាមថា “មួយ លើ បីអ៊ិចគប់”។
បុរសនិយាយថា “ត្រូវហើយ…”។
នាងនោះក៏ទន្ទេញដដែលៗថា “មួយ លើ បីអ៊ិចគប់ ៗ…”។
នៅពេលដែលបុរសទីមួយត្រលប់មកវិញ បុរសទីពីរក៏បបួលបុរសទីមួយភ្នាល់គ្នា។ គាត់ថា បើគាត់ហៅស្រីបំរើនោះមកសួរ ហើយនាងឆ្លើយត្រូវ គាត់នឹងឈ្នះ។ បុរសទីមួយក៏យល់ព្រម។<!–more–>
បុរសទីពីរក៏ហៅស្រីបំរើមកសួរថា “អាំងតេក្រាល ស្មើអី?”។
នាងនោះក៏ឆ្លើយថា “ស្មើ មួយភាគបីអ៊ិចគូប” () …តែបានបន្តិចនាងក៏បន្ថែមទៀតថា “អូហ អត់ទាន់ត្រូវទេ គឺបូកនឹងចំនួនថេរមួយទៀត”។ …
Recent Comments Gravatars