Mariah Carey ពីតារាចំរៀងដែលរូបរាងសិចស៊ីមានមុខមាត់ស្រស់ស្អាតបានក្លាយទៅជាស្ត្រីដ៏សាមញ្ញម្នាក់គ្មានការតុបតែងមុខនៅក្នុងរឿង “Precious” កាលពីឆ្នាំ២០០៩។
Hilary Swank ជាតារាស្រីស្អាតហូលីវូតដែលលេចមុខជាបុរសទៅវិញនៅក្នុងរឿង “Boys Don’t Cry” កាលពីឆ្នាំ១៩៩៩។
George Clooney ដែលស្គាល់ថាជាតួប្រុសហូលីវូតដែលមានរូបសង្ហាម្នាក់បានក្លាយជាបុរសចំណាស់មានពុកមាត់ពុកចង្ការស្រម៉ូមនិងឡើងទំងន់ដល់ទៅជិត១៥គីឡូក្រាមក្នុងរឿង “Syriana”កាលពីឆ្នាំ២០០៥។
Tom Hank តារាដ៏ល្បីម្នាក់របស់ហូលីវូតដែលអ្នកណាៗក៏ស្គាល់ដែរ តែបែរជាគេមើលមិនស្គាល់ទៅវិញនៅក្នុងរឿង Cast Away កាលពីឆ្នាំ២០០២ដែលគាត់បានដើរតួជាបុរសម្នាក់នៅសល់តែស្បែកដណ្តប់ឆ្អឹងនិងមានរូបរាងដូចមនុស្សអនាថា។
Charlize Theron ពីស្រីស្អាតសក់ពណ៌ទង់ដែងទៅជាស្រីដែលមានមុខមាត់អាក្រក់ក្នុងរឿង Monster កាលពីឆ្នាំ២០០៣
Colin Farrell ក្លាយជាបុរសសំគមក្នុងរឿង Triage កាលពីឆ្នាំមុន
50 Cent (Curtis James Jackson III) អ្នកចំរៀងរេបនិងជាតារាភាពយន្តផងនោះ ត្រូវបានតំរូវអោយសំរកទំងន់ប្រហែល២៧គីឡូក្រាមក្នុងកំឡុងពេលតែ៩សប្តាហ៍ប៉ុណ្ណោះដើម្បីសំដែងជាតួកីឡាករបាល់ទាត់ដែលកើតជំងឺមហារីកក្នុងរឿងថ្មីរបស់គេគឺរឿង Things Fall Apart ។







Recent Comments Gravatars