រឿងបុរស​ចុះពី​លើមេឃ

មាន​​​បុរស​​ម្នាក់​ ដែល​ជា​មនុស្សចូលចិត្ត​បោកបញ្ឆោត​គេ​យក​ប្រាក់​។ ថ្ងៃមួយ​បុរស​នោះ​បាន​ជួបដូន​ចាស់ម្នាក់នៅតាម​ផ្លូវ។ ​ដូនចាស់ក៏​និយាយ​ទៅ​កាន់​គាត់ថា៖

- អ្នកឯងមក​ពីណា? ទៅ​ណា?

- ខ្ញុំចុះពី​លើមេឃ។ បុរស​នោះ​ឆ្លើយធ្វើវា​ហី។

- មែនហ្អែ៎!? ដូនចាស់​សួរបញ្ជាក់។ អីចឹង​ឯង​ប្រហែល​ជា​ស្គាល់​​ប្តី​របស់​ខ្ញុំ​ហើយ​មើល​ទៅ? គាត់​ទើប​នឹង​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ​។

- ពិតណាស់ ខ្ញុំពិត​ជាស្គាល់​គាត់។  ប៉ុន្តែ​គាត់​មិន​សូវ​សុខ​សប្បាយទេ! គាត់​រក​ការងារ​ធ្វើមិន​ទាន់បាន ហើយ​ថែម​ទាំង​គ្មាន​សំលៀក​បំពាក់និងគ្មាន​អាហារ​បរិភោគ​ទៀត!!

- គួរ​អោយ​សង្វេក​មែន! ដូនចាស់​បន្លឺ​ឡើង។ បើខ្ញុំចង់​ផ្ញើរ​អាវ​រងា​មួយ​អោយគាត់​ តើឯង​អាច​យក​ទៅ​បាន​ឫទេ?

- មិនបានទេ! នៅ​ច្រក​ទ្វារ​ចូល​ឋាន​សួគ៌ គេឆែក​ឆេ​តឹង​តែង​ណាស់។ ខ្ញុំអាច​យក​ទៅបាន​តែ​ប្រាក់​ទេ ព្រោះ​ងាយ​លាក់​ក្នុង​ហោប៉ៅ។

- ឯង​និយាយ​សម​ហេតុផល​មែន។ អីចឹង​យក​ប្រាក់​នេះ​ទៅ។ ខ្ញុំ​ផ្ញើរ​អោយ​គាត់​ផង។

ដូនចាស់​បាន​អោយ​ប្រាក់​របស់​គាត់​ទាំង​អស់​ទៅ​បុរស​មិន​ស្គាល់​មុខ​នោះ ហើយ​ថ្លែង​អំ​ណរ​គុណ​គេ​យ៉ាង​ខ្លាំង​ចំពោះ​កាតរយក​អាសារ​នេះ។

- អ្នក​ណា​ទៅ​ដឹង​ហ្ន៎! នៅ​ដល់​ឋាន​សួគ៌​ហើយ​នៅ​ខ្វះខោអាវ​ស្លៀក​ពាក់ ខ្វះ​ម្ហូប​អាហារ​ទៀត! ដូន​ចាស់​ដើរ​បណ្តើ​រ​និយាយ​បណ្តើរ។


Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required