ភាពយន្តកំប្លែងបែបមនោសញ្ចេតនារបស់​ហូលីវូត​ដែល​មិនគួរ​រំលង

just married1- Just Married (2003)

និយាយ​ពី​ស្នេហា​របស់ក្មេង​ឈាមរាវ​ ដែល​ពួក​គេ​ទាំង២​សន្យាថា​នឹង​មិន​និយាយ​កុហក​គ្នា​ជា​ដាច់​ខាត​ចំពោះគ្រប់​រឿង តែ​នៅ​តែ​មិន​អាច​ជៀសបាន… មាន​រឿង​ដែល​ត្រូវ​តែ​កុហក…

.

.

.

accidental_husband2- Accidental Husband (2008)

និយាយពីនារីម្នាក់ (Emma) ជាអ្នកកាន់​កម្មវិធីដោះស្រាយ​វិបត្តិ​ និង​ទំនាក់ស្នេហារបស់​វិទ្យុមួយ។ កម្មវិធី​របស់​នាង​ទទួលបានការ​គាំទ្រជា​ខ្លាំង។ ថ្ងៃមួយមាន​នារី​ម្នាក់​ជិតដល​ថ្ងៃ​រៀបការ បាន​ទូរស័ព្ទសុំដំបូន្មានពី​នាង បន្ទាប់​មក​នារី​នោះក៏សំរេច​ចិត្ត​រំសាយ​មង្គលការ​របស់​ខ្លួន។ ​ ​​នាង E mma មាន​គូដណ្តឹង​ដែល​បំរុង​រៀបការ។ នៅពេល​គេ​ទាំង២ សំរេច​ចិត្តទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ស្រាប់​តែ​គេ​ប្រាប់​ថា​នាង​មិន​អាចរៀបការថ្មី​បានទេ ព្រោះនាងបានរៀបអាពាហ៍ពិពាហ៍រួច​ហើយ។ Database នោះត្រូវបានលួច​ចូល​កែទិន្នន័យ ដោយ​ប្អូន​ប្រុស​របស់​បុរស​ដែល​ជិត​រៀបការ​តែ​ត្រូវ​រំសាយ​វិញ​ដោយ​សារដំបូន្មានរបស់ Emma។


how_to_lose_a_guy_in_ten_days3- How To Loss a Guy in 10 days (2003)

និយាយពី​នារី​ម្នាក់និង​បុរសម្នាក់​ភ្នាល់​គ្នា​ជាមួយ​មិត្តភក្តិរៀងៗ​ខ្លួន​ថា​ពួក​គេ​នឹង​យ​ក​គ្នា​ជា​សង្សា​ហើយ​អះអាងនឹង​ធ្វើ​អោយភាគី​ម្ខាង​ទៀត​ជា​អ្នក​សុំបែកមុនក្នុង​រយៈពេល​១០​ថ្ងៃ។

.

.

.

Ugly_truth4- Ugly Truth (2009)

Abby Richter ជា​អ្នក​រៀបចំកម្មវិធី​ពេល​ព្រឹក​របស់ទូរទស្សន៍មួយ។ នាង​តែងតែ​មិនពេញ​ចិត្ត​និង​រិះ​គន់​ចំពោះ​កម្មវិធី  “The Ugly Truth” របស់ Mike Chadway ដែល​និយាយពី​ភាពពិត​នៃ​ស្នេហានិង​ទំនាក់ទំនង​។ តែ​​ទី​​បំផុត​នៅ​ពេល​នាង​ជួប​បុរស​ក្នុង​សុបិនរបស់នាង នាង​ត្រូវការដំបូន្មានពី ​Mike ដើម្បី​ទាក់ទាញ​បុរស​នោះ​អោយ​បាន​ជោគ​ជ័យ។

.

.

hangover5- The Hangover (2009)

មានបុរស​៤នាក់ជាមិត្តនឹងគ្នា។ ម្នាក់ក្នុង​ចំណោម​នោះជិត​រៀបការ ពួកគេ​ក៏នាំគ្នា​ទៅ​ជប់​លាង​ដើម្បី​លា​ភាព​កំលោះនៅ Las Vegas. តែ១យប់​សោះអ្វីៗ​បាន​ប្រែ​ប្រួល​អស់ សប្បាយ​ក្លាយ​ជា​ទុក្ខ។ ដោយសារ​ពួក​គេ​បាន​ប្រើ​ថ្នាំ​ញៀន គ្មាន​នរណា​ចងចាំ​ពីហេតុការ​ដែល​បានកើត​ឡើង​កាល​ពី​យប់​ឡើយ។ ពេល​ភ្ញាក់​ឡើង ស្រាប់តែ​បាត់គ្នាគេម្នាក់​ដែល​ត្រូវរៀបការ មាន​ខ្លាមួយ​នៅ​ក្នុង​បន្ទប់​ទឹក  មាន​កូន​ង៉ែត​នៅ​ក្នុង​បន្ទប់​ដេក ម្នាក់​បាក់​ធ្្មេញហើយ​ថែមទាំង​បាន​រៀបការ​ហើយ​ទៀត​ផង។

.

MeettheFockers6- Meet the Fockers (2004)

ជារឿង​ដែល​និយាយ​ពី​ឪពុកម្តាយ​ខាង​ស្រី​ទៅ​លេង​ផ្ទះឪពុកម្តាយ​ខាងប្រុសដើម្បី​អោយ​ដឹង​ពី​ស្ថានភាព​គ្រួសារ​របស់​អនាគត​កូន​ប្រសារខ្លួន។ ឪពុកនាងជាអតីតភ្នាក់ងារសំងាត់ FBI ដែល​ចូល​និវត្តន៍ គាត់​ដូច​ជាមិន​សូវ​ពេញ​ចិត្តនឹង​កុន​ប្រុស​នោះ​ទេ ព្រោះ​គេ​មាន​មុខរបរ​ជា​គិលានុបដ្ឋាយិកា​ដែលគាត់​គិតថា​ជា​ការងារ​ស្រី។

.

.

White_chicks7- White Chicks (2004)

ប៉ូលីស២នាក់​បាន​ក្លែងខ្លួន​ជា​នារី​បង្ហាញ​ម៉ូត២​នាក់ ដំបូងដោយបំណង​បិទបាំង​កុំអោយចៅហ្វាយ​របស់​ខ្លួន​ដឹងង​ថា​ខ្លួន​បានធ្វើអោយ​មាន​គ្រោះថ្នាក់ចរាចរកើត​ឡើង​លើនារី​បង្ហាញ​ម៉ូត២​នាក់​នោះ ខណៈ​ដែល​ពួក​គេ​ជូន​ពួក​នាង​ពី​ព្រលាន​យន្តហោះ​ទៅ​កាន់សណ្ឋាគារ។ ផែនការក៏​ទទួល​បាន​ជោក​ជ័យ​ដោយ​អោយ​ពួក​គេ​អាច​វែក​មុខ​អ្នកដែល​មានបំណង​ចាប់​ជំរិត​នាង​ទាំអ​២​នាក់​នោះ។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required