Bright Side៖ របៀបស្លៀកពាក់១៤ចំណុច

1. ចំពោះអាវធំ ឡេវអាវកណ្តាលគួរតែបិទជានិច្ច។ សំរាប់ឡេវលើបិទឬអត់តាមចិត្តរបស់យើង ប៉ុន្តែឡេវក្រោមគួរតែចំហររហូត។

2. បើអ្នកពាក់អាវមានឡេវមុខ មិនគួរប្រឡេះឡេវលើសពី២ទេ

3. គួរពាក់ក្រវិលដែលត្រូវគ្នានឹងខ្សែរក​ ខ្សែរដៃ៖ ម៉ូត ពណ៌ ត្បូង …ដូចគ្នា។ តែពាក់ទាំងអស់ក្នុងពេលតែមួយដូចជាស្អេកស្កះបន្តិចហើយ។

4. ចុងក្រវ៉ាត់ករបស់អ្នកគួរតែនៅត្រឹមក្បាលខ្សែរក្រវ៉ាត់ មិនវែងជាងឬខ្លីជាង

5. ការស្លៀកខ្លីនិងវាលកជ្រៅ មិនគួរធ្វើដំណាលគ្នាទេ វាមើលទៅក្លាយជាលក្ខណៈលេចលើលេចក្រោម

6. បើអ្នកមិនពាក់អាវធំ មិនចាំបាច់ដាក់ក្រវ៉ាត់កទេ

7. អាវវាលកមិនគួរជ្រៅលើសពី ១០សង់ទីម៉ែត្រឡើយ

8. បើអ្នកចង់ដាក់អាវក្នុងខោទើនុយគួរតែដាក់ខ្សែក្រវ៉ាត់់ទើបស្អាត

9. អាវខើចបញ្ចេញពោះបើមិនចាំបាច់គួរតែបិទបាំង

10. ពណ៌ខ្សែរក្រវ៉ាត់គួរត្រូវគ្នានឹងពណ៌ស្បែកជើង

11. ស្លាកសំលៀកបំពាក់គួរដកចេញអោយអស់មុនពេលប្រើប្រាស់

12. សំលៀកបំពាក់ក្រឡាចំរុះពណ៌ទាំងលើទាំងក្រោមធ្វើអោយដាស់ភ្នែកមើលមិនឃើញស្អាត

13. គួរពាក់ស្រោមជើងដែលពេលអង្គុយមើលមិនឃើញសាច់ជើង

14. បើអ្នកចង់ពាក់អាវវាលក្លៀក គួរកុំពាក់អាវដៃជាខ្សែរតូចៗនៅក្នុងឳកាសផ្លូវការណាមួយ

Speak Your Mind

*