ការបង្ហាញម៉ូតសុនខក្រោមប្រធានបទ “Patterns for Paws” បានប្រារព្ធឡើងកាលពីថ្ងៃពុធទី១២ខែតុលាឆ្នាំ២០១១ នៅទីក្រុង Fort Lauderdale រដ្ឋ Floridaនៃសហរដ្ឋអាមេរិច។ កម្មវិធីនេះគេប្រារព្ធឡើងក្នុងគោលបំណងរៃអង្គាសថវិកាសំរាប់ជំរក ចំណីអាហារ ថ្នាំសង្កូវសំរាប់សត្វអនាថា។ គណៈកម្មការក្នុងពិធីនេះសង្ឃឹមថានឹងអាចរកថវិកាបាន ២៥០០០ដុល្លាពីកម្មវិធីនេះ។
មូលនិធិ Amanda ដែលជាអ្នកឧបត្ថម្ភក្នុងកម្មវិធីនេះ ចាប់តាំងពីដំណើរការមូលនិធិពីឆ្នាំ១៩៧៦មក បានទទួលចិញ្ចឹមសត្វអនាថារហូតដល់១០០០០ក្បាលក្នុងឆ្នាំ។








Recent Comments Gravatars