អាឡប់​​នេះ​ និយាយ​ស្អី​រកស្ដាប់​មិន​យល់

joshua_bell

 

Gene Weingarten ដែល​ជា​អ្នក​កាសែត​របស់ Washington Post បាន​ឆ្ងល់​អពី​ការ​ទទួល​អារម្មណ៍​របស់​មនុស្ស​ពី​វត្ថុ​មួយ​ដែល​ល្បី​ល្បាញ ដូច​ជា​អ្នក​ចំរៀង​ដែល​ល្បី ដែល​គេ​សរសើរថា​ពិរោះ​ បើអោយ​តុបតែង​ខ្លួន​ជាមនុស្ស​ផ្សេង​ហើយ​ច្រៀង​តាម​ផ្លូវ តើ​មាន​គេ​ចាប់​អារម្មណ៍​រឺ​អត់?។ តើ​ពេល​ដែល​យើង​កំពុងធ្វើ​អ្វី​មួយ​ប្រញាប់​ប្រញាល់ តើ​ចាប់​អារម្មណ៍ ថា​វត្ថុ​មួយ​ស្អាត តន្ត្រី​មួយ​ពិរោះ​ដែរ​រឺ​អត់។

ដូច្នេះ​គាត់​បានស្នើលោក Joshua Bell អ្នក​លេង​​វីយ៉ូឡុង ដ៏ល្បីល្បាញ​អោយ​មក​ចូល​រួម​ការ​ពិសោធ​នេះ​ជា​មួយ​គាត់។ Joshua Bell បាន​ពាក់​មួក​កីឡា​Baseball ហើយ​លេង​វីយ៉ូឡុងដើម្បី​សុំ​លុយ នៅ​ក្នុង​រូង​មេត្រូ​ក្រោម​ដី​​ឈ្មោះ L’Enfant Plaza នៅ Washington, D.C. នា​ថ្ងៃ ១២ មករា ២០០៧។ ការ​ពិសោធ​ត្រូវ​បាន​បង្កប់​កាមេរ៉ា​សំងាត់ ដើម្បី​លួច​​ថត​មើល​សកម្មភាព​។ Joshua Bell បាន​លេង​វីយ៉ូឡុងរយៈ​ពេល​៤៥​នាទី ហើយ​ក្នុង​ចំនោម​មនុស្ស​ប្រមាណ​មួយ​ពាន់​នាក់​ដែល​បានដើរ​កាត់ ​មានតែ​២៧នាក់​ប៉ុណ្ណោះ​ដែលចាប់​អារម្មណ៍ ហើយ​បាន​ដាក់​លុយ​អោយ​គាត់ជាសរុប 31 ដុល្លារ 27 សេន។

លោក  Weingarten បាន​ទទួល​បាន​រង្វាន់​Pulitzer Prize ប្រចាំ​ឆ្នាំ​២០០៨ (រង្វាន់​ដែល​មាន​កិត្តិយស​ស្មើ​រង្វាន់​ណូបែល តែ​សំរាប់​អ្នកយក​ព័ត៌មាន) ដោយ​សារ​ការ​ពិសោធ​នេះ។

លទ្ធផល​ពិសោធន៍​នេះ​អាច​មាន​ន័យ​ពីរ​យ៉ាង ទីមួយ​គឺមានមនុស្ស​តែ 2,7 ភាគ​រយ​ប៉ុណ្ណោះ​ដែល​ចាប់​អារម្មណ៍​នឹង​វីយ៉ូឡុង រឺ ទីពីរ គេ​អោយ​តំលៃ​មនុស្ស​តែ​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។

 

ន័យ​ទី​ពីរ​នេះ​គឺ​ធ្ងន់​ធ្ងរ​ណាស់។ ចុះ​អ្នក​វិញ​ តើ​អ្នក​អោយ​តំលៃ​ស្នាដៃ​បុគ្គល​ម្នាក់ ដោយ​ផ្អែក​តែ​លើ​កិត្តិយស​របស់​បុគ្គល​នោះ​រឺ​យ៉ាង​ម៉េច?

ខ្ញុំ​ធ្លាប់​ស្គាល់​មនុស្ស​ខ្លះ អោយ​តែ​សំដី​អ្នក​ប្រាជ្ញត្រូវ​ទាំង​អស់ សំដី​មនុស្សមិន​ល្បី​ជា​សំដី​មិន​បាន​ការ។ល។

អ្នក​ខ្លះ​ទៀត បើ​អ្នក​ប្រាជ្ញ​និយាយ​អ្វី​ខ្លួនស្ដាប់​មិន​យល់ តាំង​សរសើរ​ថា ពិត​ជាមាន​ន័យ​ជ្រៅ​មែន តែ​បើ​មនុស្ស​ធម្មតានិយាយ​ដូច​គ្នានឹង​សំដី​អ្នក​ប្រាជ្ញ​នោះ​ដែរ តែ​បែ​ជា​ជេរ​ថា អាឡប់​​នេះ​ និយាយ​ស្អី​រកស្ដាប់​មិន​យល់

 

Related Posts

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

Leave Your Response

* Name, Email, Comment are Required