តាម៉ា ឆ្មាញី​​ដែល​​មាន​តំណែង​​ជា​​នាយក​​​ស្ថានីយ៍​រថភ្លើង​មួយ​នៅ​ជប៉ុន

tama-cat-stationmaster in japan 2

ឆ្មាតាម៉ា -​នាយក​ស្ថានីយ៍រថភ្លើេងមួយនៅជប៉ុន

 

តាម៉ា ជា​ឈ្មោះ​ឆ្មាដ៏ល្បីនៅប្រទេសជប៉ុន​ដែល​កាន់​តំណែង​ជា​នាយក​ស្ថានីយ៍រថភ្លើង គីស៊ី ក្នុង​តំបន់វ៉ាកាយ៉ាម៉ា ប្រទេស​ជប៉ុន តាំង​ពី​ឆ្នាំ​២០០៧។ ឆ្មានេះមាន​ឈ្មោះល្បី ដោយសារ​បានសង្គ្រោះខ្សែផ្លូវដែកមួយ​ខ្សែរនៅតំបន់ជនបទ វ៉ាកាយ៉ាម៉ា ដែលជួប​វិបត្តិស្ទើរ​តែ​ក្ស័យ​ធន អោយ​មាន​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ។

នាយក​ស្ថានីយ៍រថភ្លើង​រូបនេះ​មាន​ចំណេះ​ដឹង​ដ៏ស្តួចស្តើងអំពី​រថភ្លើង ហើយ​ចូល​ចិត្ត​តែ​ដេក និង​ស៊ីជាង​ធ្វើការងារ​តាម​កាលវិភាគ តែក៏គ្មាន​អ្វី​ចំលែក​ដែរ​ដោយសារតែ​នាង​គឺជា​ឆ្មា! កាល​ពី​មួួទសវត្សរ៍មុនពេល​ឡើង​កាន់​តំណែង​របស់តាម៉ា ស្ថានីយ៍រថភ្លើងនេះខាតចំណូល៤,៧លានដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​សារ​តែ​រថភ្លើងស្ទើរ​តែ​គ្មាន​អ្នក​ជិះ​សោះ។ ប៉ុន្តែជាមួយនឹងការតែងតាំងមេស្ថានីយ៍ថ្មី បានលើករាសីទីក្រុងនេះគួរឱ្យកត់សម្គាល់។ តំបន់​ជនបទនេះបានក្លាយជាគោលដៅទេសចរណ៍របស់​ជនជាតិ​ជនជប៉ុន។ ភ្ញៀវទេសចរមកពីទូទាំងប្រទេសបានសម្រុកទៅទីនោះ ដើម្បី​គ្រាន់​តែ​ទៅ​ថតរូបជាមួយតាម៉ា លោកកូជីម៉ា ប្រធានអគ្គិសនីផ្លូវដែក​នៃ​ស្ថានីយ៍ វ៉ាកាយ៉ាម៉ា បានឱ្យដឹងថាក្នុងអំឡុងពេលកាន់តំណែងរបស់នាងតាម៉ា នាងបានចូលរួមចំណែករក​ចំណូលប្រមាណជា ១,១ ពាន់លានយ៉េន  ដល់សេដ្ឋកិច្ចក្នុងតំបន់។ ឆ្មាតាម៉ាបានទទួលមរណភាពកាល​ពី​ខែ​មិថុនា​ ឆ្នាំ២០១៥ ក្នុង​អាយុ១៦ឆ្នាំ ដែល​ស្មើនឹង៨០ឆ្នាំ​នៃ​អាយុមនុស្ស ដោយសារ​គាំង​បេះដូង។ មានអ្នក​ចូល​រួម​បុណ្យសព​តាម៉ាដល់​ទៅ​៣០០០នាក់​រួម​ទាំង​បុគ្គលិក​ស្ថានីយ៍​​រថភ្លើងផងដែរ។  
tama-cat-stationmaster in japan 6

ពិធីបុណ្យសពរបស់តាម៉ា

 

Speak Your Mind

*