Panjin ឆ្នេរ​ពណ៌ក្រហម​របស់ចិន


ឆ្នេរ​ពណ៌ក្រហម​នេះ​ស្ថិត​នៅ​ Liaohe River Delta​ ដែល​ស្ថិតនៅ​ចំងាយ​ ៣០គីឡូម៉ែត្រ​ខាង​ត្បូង​ឆៀង​ខាង​លិច​ទីក្រុង​ Panjin ប្រទេស​ចិន។​ ពណ៌ក្រហមនៃ​ឆ្នេ​រនេះ​បណ្តាល​មក​ពី​រុក្ខជាតិ​តូច​ៗ​ក្នុង​សមុទ្រម៉្យាង​ដែល​មាន​ផ្កា​ពណ៌​ក្រហមស្រស់។ រុក្ខជាតិ​ទាំង​នោះ​ចាប់ដុះក្នុង​កំឡុង​ខែ​មេសានិងឧសភា ដែល​វា​ចាប់​មាន​ពណ៌​បៃ​តង​នៅ​រដូវ​ក្តៅ។ នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ វា​ចាប់​ផ្តើម​មាន​ពណ៌ក្រហម​ស្រស់​ដែល​ធ្វើ​អោយ​ឆ្នេរ​នេះ​មើលទៅឡើងពណ៌ក្រហម​ច្រាល និង​ក្លាយ​ទៅ​ជា​កន្លែង​ទេសចរ​ដែល​គួរ​អោយ​ទាក់​ទាញមួយ។

 

Related Posts