ម៉ម ឡូរ៉ាទេវរី

កញ្ញា ម៉ម ឡូរ៉ា ទេវរី មាន​បង​ប្អូន​ពីរ​នាក់។ នាង​ជា​កូន​ច្បង ហើយ​ប្អូន​ប្រុស​មាន​អាយុ ២១​ឆ្នាំ ឈ្មោះ ម៉ម អេនឌ្រូវ ធីវុឌ្ឍ។ ម្ដាយ​របស់​នាង​ឈ្មោះ ប៊ុត ធីតា អាយុ ៥០​ឆ្នាំ ធ្វើការ​ជា​អ្នក​បង្កើត​កម្មវិធី Software សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​ឪពុក​ឈ្មោះ ម៉ម វិទូ អាយុ ៥២​ឆ្នាំ ជា​អ្នក​ត្រួត​ពិនិត្យ​ម៉ាស៊ីន​យន្តហោះ​អាកាសចរណ៍ United Airlines។

កញ្ញា ឡូរ៉ា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​នរវិទ្យា ឬ​មុខ​វិជ្ជា​ទាក់ទង​នឹង​ការ​វិវត្តន៍​នៃ​មនុស្ស នៅ​សកលវិទ្យាល័យ Berkeley ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។ កញ្ញា ឡូរ៉ា ចេះ​និយាយ​ភាសា ៣ យ៉ាង​ស្ទាត់​ជំនាញ ក្នុង​នោះ​មាន​ភាសា​អង់គ្លេស បារាំង និង​ខ្មែរ។

ប្រភព៖ Radio Free Asia

Be Sociable, Share!

Related Posts

Comments

  1. posoky says:

    Cool