មានកាលមួយនោះ បុរសម្នាក់កើតក្ដីនឿយហត់ ហើយធុញទ្រាន់ចំពោះការងារក្រៅផ្ទះ ផ្ទុយពីភរិយារបស់គាត់ដែលនៅតែផ្ទះ។ ហើយអ្វីដែលធ្វើអោយគាត់កាន់តែច្រណែននាងទៅទៀតនោះ គឺនាងនៅតែផ្ទះហើយ នៅមានគេប្រារព្ធទិវាសិទ្ធិនារី៨មីនាសំរាប់នាងថែមទៀត។
គាត់ចង់អោយប្រពន្ធរបស់គាត់បានដឹងពីការលំបាករបស់គាត់ ដូច្នេះគាត់ក៏បួងសួងដល់ទេវតា៖
« ទេវតាអឺយ មួយថ្ងៃខ្ញុំធ្វើការប្រាំបីម៉ោង ចំនែកឯភរិយាខ្ញុំវិញ នាងនៅតែផ្ទះ ។ ខ្ញុំចង់អោយនាងយល់ពីការលំបាករបស់ខ្ញុំ។ ដូច្នេះ សូមព្រះអង្គ ជួយប្ដូរកាយយើងទាំងពីរ អោយបានមួយថ្ងៃ ដើម្បីអោយនាងយល់ពីខ្ញុំផង »
ទេវតាយល់ដល់សេចក្ដីអធិដ្ឋានរបស់បុរសម្នាក់ ក៏ប្រទានពរតាមប្រាថ្នា។ បុរសជាប្ដីក្លាយជាស្ត្រីមេផ្ទះ រីឯនាងជាភរិយាក៏ក្លាយជា ប្ដីជាអ្នកធ្វើការក្រៅវិញ។
….
ព្រឹកឡើងបុរសនោះក្រោកឡើងក្នុងកាយជាស្ត្រី។
គាត់ក្រោកទៅធ្វើម្ហូបសំរាប់ប្ដីនិងកូន គាត់ដាស់កូនអោយក្រោក។
ស្លៀកពាក់អោយកូន។ បញ្ចុកចំនី។
ជូនកូនទៅរៀន។
ទៅផ្សារ។
ពិនិត្យមើលចំនូលចំនាយ ប្រចាំថ្ងៃ។ បង់លុយទឹកភ្លើង។
មុជទឹកអោយឆ្កែ។
ម៉ោង១ថ្ងៃ ស្រេច!!
រៀបចំពូក។
បោកខោអាវ។
បោសផ្ទះ។
ទៅយកកូនចេញពីសាលា។ ឈ្លោះជាមួយកូនតាមផ្លូវមកផ្ទះ។
បញ្ចុកចំនី ទឹកដោះគោ។
បង្រៀនកូន ជួយមើលកិច្ចការសាលា។
បន្ទាប់មកអ៊ុតខោអាវបណ្ដើរ មើលទូរទស្សន៍បណ្ដើរ។
បន្ទាប់មករៀបចំបន្លែ សាច់ធ្វើ ម្ហូប។
រៀបបាយល្ងាច។
ជូតចង្ក្រាន លាងចាន។
មុជទឹកអោយកូន។ ផ្ដេកកូន។
បុរសនោះ អស់កំលាំងជាខ្លាំង តែគាត់ត្រូវមានភារកិច្ចមួយទៀត គឺរឿងស្នេហាលើគ្រែ។
ព្រឹកឡើងបុរសនោះ ប្រញាប់ប្រញាល់ ដោយមិនបង្អង់យូរ បួងសួងដល់ទេវតា សុំដូរកាយជាបុរសដូចដើមវិញ។
« ទេវតាអឺយ ខ្ញុំគិតខុសហើយ ដែលច្រណែនប្រពន្ធនៅផ្ទះ។ ទេវតាអឺយ សូមមេត្តាប្រែរូបខ្ញុំអោយដូចដើមវិញមក »
ទេវតាក៏តបទៅបុរសនោះវិញថា
« ដោយយើងឃើញថាឯងយល់នូវកំហុសរបស់ខ្លួន យល់ដឹងពីទុក្ខលំបាករបស់ប្រពន្ធ ដូច្នេះយើងនឹងប្រែកាយឯងអោយដូចដើមវិញ។ តែឯងត្រូវចាំ៩ខែទៀតសិន ព្រោះឯងមានផ្ទៃពោះ តាំងពីយប់ម៉ិញនេះ ! »




















hahaha……. សមមុខហ្អែង!
សើចចុកពោះ
"តែឯងត្រូវចាំ៩ខែទៀត…"
ហាហា…ហួសពេលហើយ ត្រូវចាំ៩ខែ!
គាត់នឹងស្លាប់
ប្រហែលជាមិនដល់ថ្នាក់ស្លាប់ទេមើលទៅ!! គ្រាន់តែរាងចាលលែងមើលងាយការងារប្រពន្ធទៀត!!
ការពិតទៅការងារនៅក្នុងផ្ទះហត់ខ្លាំងណាស់ !
hi teacher can u send me some medium math exercise and method via by my mail above?? sir???
daro:
that is the link to books you asked me. I sent you by email, but give here again, if this mail go to spam.
http://www.box.net/shared/qhkgkr3jqx http://www.box.net/shared/10xgnz51t0 http://www.box.net/shared/ptucjtvk6e
ដល់ពេលប្តូររួច! ចុមយក្ស! ច្រីៗចឹងសោះ!
Your Comments
Hahahahah…Som mok!
សើចចុកពោះ haha
hahahh so fun .
hahahha…..he must be taste 9 months of pregnancy…lozzz
លើកក្រោយអោយចាំ!!!!!!
ហេហេ កំប្លែងមែន
ទេវតាដុតសាហាវម៉ង។ដាក់ប៉ុន្មានម៉ាត់ចុងក្រោយធ្វើអោយបុរសទាំងអស់លែងច្រណែនប្រពន្ធ។