Mandy Moore ក្នុងភាព​យន្ត​ថ្មី​របស់​នាងរឿង “Tangled”

Mandy Moore និង Zachary Levi នៅ​សាល​មហោស្រព ​ El Capitan នៃ​ទីក្រុង Los Angeles

កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ (១៤​វិច្ឆិកា) កន្លង​ទៅ​នេះ នាង Mandy Moore បាន​មក​ចូល​រួម​ការ​សម្ពោធ​ការដាក់​បញ្ចាំង​ខែ្សភាពយន្ត​គំនូរ​ជីវចលរឿង “Tangled” ​ដែល​ជាស្នាដៃ​ថ្មី​បំផុត​របស់​នាងនៅ​សាល​មហោស្រព ​ El Capitan នៃ​ទីក្រុង Los Angeles។

រឿង “Tangled”​ នឹង​ចាប់​​បញ្ចាំង​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នេះ​​ហើយ។ រឿង​នេះ​រឿង​បែក​កំប្លែង​ដែល​និយាយ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់នារី​ក្មេង​ម្នាក់និង​ចោរ​កម្លោះ​រូប​សង្សារ​ម្នាក់​ដែលជិះ​សេះ​វង្វេង​ផ្លូវ​។​​​​ ដោយ​សារ​នាង​មាន​សក់​យ៉ាង​វែង នៅ​តាម​ផ្លូវ​នាង​ត្រូវ​បាន​គេ​និយាយ​ប្រាប់ជា​ហូរ​ហែរ​អំពី​ពិភពលោក​ដ៏​ធំដែល​គួរ​អោយ​ខ្លាច​និង​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​ចេតនា​អាក្រក់​ចង់​កាត់​សក់​របស់នាង​​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ហេតុការណ៏​ទាំង​នោះ​មិនអាចធ្វើអោយនាង​ផ្លាស់​ប្តូរ​ចិត្ត​បាន​ឡើយ…។

Related Posts