Song Seng Horn: 10-Chnnam-Chamm-Sneh
ថ្ងៃអស្ដង្គតរន្ធត់ជាថ្មី ប្រុសថ្លៃអូនអឺយ
នៅគ្រានេះហើយកើតក្ដីវាចារ
នឹកណាស់នឹកណាស់ណាបង ចំណងស្នេហ៍មិនអាចស្រាយ
ដប់ឆ្នាំហូរឆ្ងាយ នៅភ្លេចមិនបាន។
ស្រណោះគ្រាអូនជូនដំណើរប្ដី ក្នុងគ្រាបែកគ្នា
ទឹកភ្នែកអូនជាវាចារចុងក្រោយ
ផ្ដាំរួចហុចថ្នក់អាហារ ទេវតាសូមជូនដល់ត្រើយ
បានសុខនឹកក្រោយ ភរិយាណាបង។
រាត្រីបក្សីថ្ងួចថ្ងូរព្រឺព្រួចញាប់ញ័រពេកក្រៃ
នឹកឃើញតែថ្លៃ គ្មានពេលរំលង
ដប់ឆ្នាំចាំផ្លូវប្រុសស្នេហ៍ គូគេវិលជួបត្រសង
បាត់តែប្រុសបង ស្លាប់រស់បងអឺយ។
ផ្សងសៀងកម្សត់តាមបទជូនពៅ បើនៅសង្ខារ
ឆ្លើយតបភរិយា ទន្ទឹងឥតស្បើយ
ឬមានគូថ្មីត្រកង ភ្លេចសៀងធ្លាប់ច្រៀងថ្នមកាយ
ចោលអូនត្រើយក្រោយ លុះអវសាន៕

មិនដឹងនារីម្នាក់នេះស្រលាញ់បុរសនោះខ្លាំងយ៉ាងណាទេ ដែលអាចទ្រាំចាំរយៈពេល១០ឆ្នាំដ៏សែនយូរនោះ !!!
(មានរឿងមួយដែលខ្ញុំបានលឺដោយចៃដន្យ គឺថាគ្រូខ្ញុំម្នាក់បានចេញទៅរៀនយកបណ្ឌិត នៅអឺរ៉ុប ពេលគាត់ត្រឡប់មកវិញ ប្រពន្ធគាត់យកប្តីថ្មី បើទោះជាមានកូន២ជាមួយគាត់ ហើយក៏ដោយ ។ ពេលត្រឡប់មកដល់ស្រុកខ្មែរវិញ គាត់ខូចចិត្តចូលចិត្តពិសារស្រា និងមិនយកគ្រួសារថ្មី ប៉ុន្តែគាត់នៅតែជួយចិញ្ចឹមកូនដល់សព្វថ្ងៃ ។
រឿងនេះខ្ញុំមិនដឹងច្បាស់ទេ គ្រាន់តែលឺថាគាត់ចូលចិត្តពិសារស្រា ។ )
អត្ថន័យបទនេះកំសត់ណាស់ គួរអោយអាណិតនាងមែនទែន។ ខ្ញុំចូលចិត្តស្តាប់បទកំសត់ៗបែបនេះណាស់…
រឿងបែបនេះមានច្រើនរាប់មិនអស់ទេ..
(ខ្ញុំមានរឿងមួយដែរ មិត្តភក្តិនិយាយប្រាប់ គឺមានសង្សាមួយគូ ស្រលាញ់គ្នាតាំងពីនៅរិទ្យាល័យមកម៉្លេះ គិតមកទល់ឥឡូវគឺជាង១០ឆ្នាំហើយ។ បុរសនោះខំប្រឹងធ្វើការសន្សំប្រាក់ដើម្បីរៀបការ នារីជាសង្សាបានមករៀនបន្តនៅបារាំង បានស្គាល់បុរសម្នាក់នៅទីនេះទើបតែ២ខែសោះ ក៏សុំបែកពីសង្សា។ បុរសជាសង្សាចាស់នោះយំអង្វរយ៉ាងណាក៏នាងមិនត្រលប់ក្រោយវិញដែរ…គេខូចចិត្តយ៉ាងខ្លាំង…ជាង១០ឆ្នាំមិនមានតំលៃស្មើនឹងជាង២ខែ..)
Very nice site here… I like your stuff that you sharing here. Keep up your work to develop this site. By the way, do you have ដប់ឆ្នាំចាំស្នេហ៍ in mp3 format? and one more, do you have Dol Velea Tro Sarapheap?
Thanks Dalyana for interesting in my blog. I have Dol Velea Tro Sarapheap and I'll publish it very soon. About ដប់ឆ្នាំចាំស្នេហ៍ in mp3, I also have it. You want to get it too?
I'm so much thrilled by this very long duration of waiting for love. If such love exists to me, I'll be so excited and so proud of her and of having her as a lifelong lover. Where on earth can we find such person?
You are right! It’s rarely have that such woman!!