Alice in wonderland ចេញ​ជា​ខ្សែភាពយន្តកាល​ពី​ដើម​ឆ្នាំ​២០១០

រឿង Alice in wonderland ជា​ខ្សែភាពយន្តគំនូរជីវចលរបស់​ Walt Disney តាំង​ពី​ឆ្នាំ​១៩៥១​មក​ម៉្លេះ ទើប​តែនៅ​ដើម​ឆ្នាំ​២០១០​នេះ​ដែល​ក្រុមហ៊ុន​នេះ​បាន​ចេញ​បញ្ចាំង​រឿង​នេះ​ជា​ថ្មី​ឡើង​វិញដែល​មានតួ ​​Johnny Depp សំដែង​ជា​ Mad Hatter និង​នាង​Mia Wasikowska សំដែង​ជា​តួ Alice

Alice in wonderland 1951

Alice in wonderland 2010

អាលីស​គឺ​ជា​ក្មេង​ស្រីអាយុ១៩​ឆ្នាំ​ម្នាក់ដែល​មាន​ចរិក​មិន​ប្រកាន់​ខ្លួន ហើយនាង​ត្រូវ​ភ្ជាប់​ពាក្យជាមួយ​បុរស​ល្ងីល្ងើម្នាក់​ដែល​ជា​កូន​ប្រុស​របស់​អភិជន តែ​នាង​មិន​បាន​ដឹង​ខ្លួន​ឡើយ។ នៅក្នុង​ពិធី​ជប់​លៀង​ភ្ជាប់​ពាក្យ នាង​បាន​រត់​គេច​ពីភ្ញៀវទាំង​អស់​ដើម្បី​ទៅ​ពិចារណា​ថា​តើ​នាង​គួរយល់​ព្រម​រៀប​ការ​ឬយ៉ាងណា ហើយនាង​ក៏បាន​ធ្លាក់ចូលក្នុង​រូងមួយនៅក្នុង​សួន​ច្បារនៅ​ពេល​ដែល​នាង​ព្យាយាម​រត់​តាម​ទន្សាយ​មួយ។ នាង​បាន​មក​ដល់​កន្លែងចំលែក​មួយដែល​មាន​លក្ខណៈ​ហាក់​ដូច​ជា​ខុស​ពី​ពិភព​មនុស្ស ដែល​គេ​ហៅទីនោះ​ថា​ “Underland”។ នាង​បាន​ចងចាំកន្លែង​នោះ​ជា​កន្លែង​ដែលនាង​ធ្លាប់​យល់សុបិន​ឃើញ​កាល​ពី​នាង​នៅ​កុមារ ជា​កន្លែង​ដែលមាន​សត្វ​ចេះ​និយាយ​ភាសាមនុស្ស   មានម្ចាស់ក្សត្រិយ៍កំហូចមួយអង្គនិង​ដាវ និង​មានអ្នក​ធ្វើមួក​ចំលែក​ម្នាក់​។ អាលីស​ដឹង​ថា​នាង​ទៅ​ដល់​កន្លែង​នោះ​គឺ​ដើម្បី​ប្រយុទ្ធ​នឹង​សត្វ​គួរអោយខ្លាច Jabberwocky ដើម្បី​ដណ្តើម​រាជ​បល្ល័ងអោយម្ចាស់ក្សត្រិយ៍សវិញ។

Related Posts

Speak Your Mind

*