Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Song Seng Horn: Apsara Kampoul Sneh
ចាំបានទេពៅស្រីសក់ខ្មៅស្លូតវែងអន្លាយ ដែលបងដាក់ឈ្មោះអោយអប្សារាកំពូលស្នេហ៍
ធ្លាប់ប្រៀបអូនថាតារានៃភពផែនខ្មែរ ឥឡូវសក់ខ្មៅឥតប្រែនៅចាំបានដែរជីវ៉ា។
ធ្លាប់ប្រៀបអូនបាននឹងដួងច័ន្ទដែលរះក្បែរកាយ សមគ្មានទាស់អ្វីឡើយអោយធ្លោយលង់ចិន្តា
ឥឡូវភ្លេចបានភ្លេចគ្រារួមរ័ក្សស្នេហា យប់យន់ច័ន្ទរះកាលណានាងអប្សារាឈឺចិត្ត។
ទូរទស្សន៍បើកហើយចិត្តអើយសោកសៅ មិនគួរគេភ្លេចសក់ខ្មៅដែលគេកើយស្នេហ៍ស្និទ្ធ
ពេលមើលភាពយន្តរឿងនេះតើប្រុសវរមិត្រ នឹកឃើញទេដែលការពិតធ្វើអោយអ្នកណាក្រៀមឱរ៉ា។
កោតតែឆាប់ផ្លាស់ឆាប់ក្រលាស់ទៅរកគូថ្មី អោយអូនយំរាល់ថ្ងៃព្រួយចិត្តឥតឧបមា
ពេលឆ្លុះកញ្ចក់មើលភ័ក្ត្រស្រពោនស្នេហា ឃើញសក់ខ្មៅវែងហួសស្មាកាន់ប្រឹងឱរ៉ាឡើងទ្វេ៕
នេះជាបទចំរៀងពិរោះមួយរបស់អ្នកចំរៀងសុងសេងហ៊ន..!