ស៊ិន​ ស៊ីសាមុត : បើ​ត្រូវ​ព្រាត់​គ្នា


DCM code: bae trauv pratt knea
ALA LC code: poe trūv brât gnā
ស៊ិន ស៊ីសាមុត

ទំនុក​ច្រៀង

៙ បើ​ត្រូវ​ព្រាត់​គ្នា
គ្រា​នេះ​ហើយ
ម្តេច​​ឡើយ នៅ​​ថាស្តាយ
ព្រោះ​ចិត្ត​អូន ​ប្រែ​ហើយ
កុំ​នឹក​ស្តាយ​ រូប​កាយ​បង​គ្មាន​ខ្លឹម​សារ។

ព្រាត់ ​ក៏​ព្រាត់​ចុះ
ព្រោះ​ចិត្ត​យើង​ បាន​ដើរ​ផ្លូវខុសគ្នា
ផ្លូវ​អូន​យល់​ថា​ត្រូវ
គាប់​ចិន្តា
សូម​​កែវពុំងារទៅ​ចុះ។

បើ​ប្រែ​ជា​ទុក្ខ
សូម​កុំ​វិល​មក ​អោយ​បង​ទទួល​កំហុស
បំនាច់​អូនសំរេច​ថា​ឈាន​ជើង​ចុះ
បើ​ធ្វើ​ខុស​ សូម​ខុស​តែ​ម្នាក់​ឯង។

ពេល​ដែល​ត្រូវ​ឃ្លាត
ឃ្លាត​ទៅ​ចុះ
ព្រោះ​គ្មាន​ពាក្យ​អ្វី​ថ្លែង
បើ​ស្រី​កាត់​ចិត្ត​ចេញ
ចោល​កន្លែង
យើង​លែង​នឹកនា​​គ្នា​ទៅ​។
បើ​ប្រែ​ជា​ទុក្ខ
សូម​កុំ​វិល​មក ​អោយ​បង​ទទួល​កំហុស
បំនាច់​អូនសំរេច​ថា​ឈាន​ជើង​ចុះ
បើ​ធ្វើ​ខុស​ សូម​ខុស​តែ​ម្នាក់​ឯង។

ពេល​ដែល​ត្រូវ​ឃ្លាត
ឃ្លាត​ទៅ​ចុះ
ព្រោះ​គ្មាន​ពាក្យ​អ្វី​ថ្លែង
បើ​ស្រី​កាត់​ចិត្ត​ចេញ
ចោល​កន្លែង
យើង​លែង​នឹកនា​​គ្នា​ទៅ​៕៚

Related Posts

Speak Your Mind

*