បងថើបស្រីបានតែម្តង ស៊យកន្លងប្រុសបងដោះដៃ
ដល់ថ្ងៃក្រោយប្រុសធ្លោយថើបថ្ពាល់ថ្មី បងហ៊ានផ្តាច់ថ្ពាល់និស្ស័យថ្ពាល់ស្រីសង្សា។
ថើបបានម្តងបងមានល្បិចកល ថ្ពាល់សំណល់ត្រូវសល់ប្រុសលែងត្រូវការ
ថ្ពាល់អភ័ព្វរៀបរាប់រឿងខ្លោចផ្សារ ពុំដឹងតើមានថ្ងៃណាសង្សាថើបទៀត។
ស្តាយច្រមុះប្រុសថើបស្រី ក្លិននិស្ស័យស្រីថ្លៃចាំរាប់រយជាតិ
ច្រមុះអើយម្តេចឡើយអ្នកឃ្លាត រឺមួយប្រែស្នៀតឆ្លៀតមានថ្មី។
ថ្ពាល់សំណល់សល់ពីច្រមុះ ណ្ហើយចុះព្រោះប្រុសគេអស់អាល័យ
ថើបបានម្តងប្រុសបងឈប់ស្ម័គ្រមេត្រី តើថ្ពាល់ប្រឹងស្តាយធ្វើអ្វីជាតិថ្មីចាំជួប។
Nice Song !!!
Hi there… would you be able to send the music files for Song Seng Horn's music?
Hi, Just give your address email to me i'll send to you. Mine is smonida@yahoo.com