ម៉ៅ សារ៉េត (Mao Sareth) – ចំរៀង​ទឹក​ភ្នែក

ចំរៀង​អូន​ច្រៀង​ចាំ​បង​រាល់​ពេល​រាត្រី  ចំរៀង​អូន​ច្រៀងអាល័យៗ​ព្រោះ​នឹក

ទឹក​ភ្នែក​អូន​ហូរ​នឹក​បងៗគ្រប់​ពេល​អូន​ច្រៀង  ចំរៀងសូរ​សៀង​គ្រលួច​គួច​ចិត្ត​ទឹក​ភ្នែក​ស្នេហា។

ចំរៀងអូន​ច្រៀងស្រែក​ហៅៗ​ឆាប់​មក  ចំរៀងចាំ​មាស​ពន្លកសូម​បង​មេត្តា

អូន​ច្រៀង​បំពេរ​ប្រុស​បងៗ​តែ​ម្នាក់ស្នេហា​  នៅ​ក្រោម​ច័ន្ទ្រា​ភ្លឺ​ថ្លា​ល្អ​ណាស់​ដោយ​ព្រោះ​នឹក​បង។

ចំរៀង​ទឹក​ភ្នែកពេល​បែក​បងខ្សឹប​  បង​ថើប​ក្រោមដំណក់ទឹក​ភ្លៀង

ចំរៀង​ទឹក​ភ្នែកពេល​បែកអូន​ថើប ទឹក​ភ្នែក​អូន​ហូរ​ព្រោះ​តែស្រលាញ់បង​ស្ទើរ​ក្ស័យ។

ចំរៀងអូន​ផ្តាំ​តាម​ខ្យល់សូម​បង​មេត្តា    ចំរៀង​ទឹកភ្នែក​ស្នេហា​ចិន្តា​អាល័យ

បើបង​បាន​ស្តាប់​លឺ​ហើយវិល​វិញ​ណា​ថ្លៃអូ​នឹកណាស់    ចំរៀងអូន​ច្រៀង​ចំពោះ​ម្ចាស់​ចិត្តជីវិត​ទឹក​ភ្នែក។

Related Posts