ស៊ិន​ស៊ីសាមុត : ស្ដាប់​ស្នូរ​ទឹក​ភ្លៀង

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

DCC code : sdabb snor teuk plieng
ALA LC code : stáp snūr dÿk bhliaṅ

ច្រៀង​ដោយ ស៊ិន​ស៊ីសាមុត

upload ដោយ vicambo

ទំនុក​ច្រៀង

មាសស្នេហ៍បែរភក្ត្រមករកបង
ស្ដាប់សូរផ្គរឆ្លងឆ្លើយនឹងទឹកភ្លៀង
គគ្រឹមៗគ្រហឹមច្រៀង
រៀបរៀងជារឿងមួយសែនស្រណោះ។

តក់ៗបន្ទរកជាសូរ
ថ្ងួចថ្ងូរ សូរសៀងគួរអោយអាលោះ(*)
ទឹកភ្លៀងច្រៀងថ្នមលោមភក្ត្រស្រស់
ស្រណោះស្រណោក បក់លើធរណី។

ភ្លៀងជោគជាំដីណាស្រីនួនល្អង
រៀមបីត្រកងឆោមកែវឆវី
ក្រសោបក្រសាលគ្រប់នាទី
ពុំអោយ រត្នមណី អាក់ចិន្តា។

សំលេងទឹកភ្លៀងច្រៀងសណ្ដំ
បំពេអារម្មណ៍គួទាំង ទ្វេហារ
ខ្សិបខ្សៀវរញៀវផ្តែផ្តាំថា
នេះហើយវាសនាស្នេហ៍អនាគត។

សំលេងទឹកភ្លៀងច្រៀងសណ្ដំ
បំពេអារម្មណ៍គួទាំងទ្វេហារ
ខ្សិបខ្សៀវរញៀវផ្តែផ្តាំថា
នេះហើយវាសនាស្នេហ៍អនាគត។

———————–

**អាលោះ ៖ ក្នុងវចនានុក្រម​សរសេរ​ថា អាឡោះ។ ​ខ្ញុំ​ដាក់​ថា​អាលោះ មក​ពី​អាល័យ​ដោយ​ស្រណោះ (ដូច​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​)(ទៅ​ជា​អាលោះ​ដោយ​ស្រ…)។ អក្សរ “​ល” បាន​មក​ពី “ល” ក្នុងពាក្យ​អាល័យ។

Related Posts

Speak Your Mind

*