Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Song Seng Horn: Sneh-Reu-Met
រាត្រីច័ន្ទរះភ្លឺថ្លាអូនស្រមៃ
រាត្រីអូនសែនស្នេហាដួងច័ន្ួថ្លៃ
រស្មីច័ន្ួហាក់ប្រាប់ថាអ្នកចង់នែបនិត្យកាយ
ហេតុអ្វីៗអ្នកនៅតែឆ្ងាយៗ។
រាត្រីច័ន្ទរះភ្លឺថ្លាអូនសុបិន
រាត្រីហាក់ដឹងដែរថាអូនស្នេហ៍ច័ន្ទ
រឺស្ងួនស្នេហ៍ស្រីវិញដែររឺគ្រាន់តែរាប់អាន
គិតសព្វដូចមានដូចមិត្តៗអោយអន្ទះសារ។
រលកប្រដេញព្រិចៗប្រាប់ថា
ប្រុសស្ងួនសែនស្នេហាៗ
តែកាយមិនស្និទ្ធហើយមិនវាចារ
តើគួរអោយយល់យ៉ាងណាៗ ស្នេហ៍រឺមិត្ត?
រាត្រីអូនជួបប្រុសស្នេហ៍ច័ន្ួភ្លឺថ្លា
រាត្រីអូនសែនសង្កា ជ្រួលដួងចិត្ត
អូនស្នេហ៍ សែនស្នេហ៍ចង់តែសារភាពការពិត
តែខ្លាចប្រុសស្ងួនរាប់ត្រឹមជាមិត្ត អូនខ្លោចផ្សារ។