Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Song Seng Horn: Tek-Pnekk-Samgnatt
ខ្នើយអើយខ្នើយប៉ាក់ដោយដៃស្រី ស្មានមាននិស្ស័យបានប្រុសថ្លៃកើយរួមកេសា
ស្រាប់ប្រួលប្រែស្នេហ៍គ្មានវាសនា ឱខ្នើយអើយរាត្រីសោកាលេបទឹកនេត្រាសំងាត់ស្រី។
ក្រៀមស្រពោនវាំងននទាំងគូ ចង់ជាគំរូស្នេហ៍មួយគូដែលស្មានប្រពៃ
មុនបានថ្នមស្នេហ៍អស់និស្ស័យ ឱវាំងននខកចិត្តលែងស្តីនារាត្រីខ្យល់បក់រេរាំ។
បក្សីក្អាកក្អាយក្លាយបាត់សំនៀង រុក្ខាខ្វះភ្លៀងក្រៀមស្វិតរុះរោយដេរដាស
សមុទ្រឃ្លាតឆ្ងាយជាប់បាយអាកាស មិនស្មើក្តីអាម៉ាស់ឆ្ងាយណាស់ខ្ទរខ្ទារលោកា។
ថ្ពាល់ក្រពុំថ្នមទុកជូនបង ខាត់ថែរលោងសំរាប់រងទឹកភ្នែកស្នេហា
ផែនដីវិលប្រាប់ជាសញ្ញា មនុស្សក្នុងលោកមិនទៀងវាសនាដូចស្នេហាមិនទៀងដួងចិត្ត។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

2 Responses
ខ្ញុំស្រឡាញ់ សម្លេងគាត់ដូច លោកស្រី ហុយ មាស
ខ្ញុំចូលចិត្តសម្លេងគាត់ណាស់។ សម្លេងគាត់មិនចាញ់សម្លេងអ្នកចំរៀងពីមុនប៉ុន្មានទេ។