សំរាប់លោក Miyoshi Takei ពិការភាពជាឧបសគ្គដ៏តិចតួចបំផុតសំរាប់លោក នៅពេលដែលលោកក្លាយជាកីឡាករតេនីសមួយរូបរបស់ជប៉ុន។ តាមពិតទៅការតេនីសគឺជាកីឡាដែលជំរុញអោយគាត់ចាប់ផ្តើមមានការព្យាយាមលើកដំបូង។
“ខ្ញុំចង់វាយបាល់ដែលហោះមកអោយបានខ្លាំងនិងត្រូវទិសដៅល្អតាមដែលខ្ញុំអាចធ្វើបានបើទោះបីជាខ្ញុំមើលវាមិនឃើញក៏ដោយ” នេះជាសំដីរបស់គាត់។
ដោយមានការលើកទឹកចិត្តពីគ្រូរបស់លោកនៅវិទ្យាល័យ បន្ទាប់ពីមានការព្យាយាមមិនបានសំរេចនិងឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាកមក លោកក៏បានបង្កើតកូនបាល់តេនីសពិសេសដែលស្រាលហើយលឺសូរសំលេងក្រឹកៗ សំរាប់អ្នកពិការភ្នែកដូចរូបលោក។ ពេលនោះហើយដែលកីឡាតេនីសសំរាប់ជនពិការភ្នែកចាប់កំណើតឡើង។
ការប្រកួតជើងឯកតេនីសពិការភ្នែករបស់ជប៉ុនបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ១៩៩០ ដែលពេលនេះមានកីឡាកររាបរយអ្នករបស់ជប៉ុនចូលរួម និងមានប្រទេសដទៃទៀតដែលលោក Miyoshi Takei បានទៅដើម្បីបង្ហាញពីកីឡានេះមកចូលរួមដែរដូចជា៖ អង់គ្លេស កូរ៉េ ចិន តៃវ៉ាន់ និងថ្មីៗនេះមានទៀត អាមេរិច រុស៊្សី និងអូស្ត្រាលី។



Recent Comments Gravatars