រឿង៖ ខ្លា​ឃ្មុំកំសត់

saddestflat002

មាន​ខ្លា​ឃ្មុំមួយ​ក្បាល​រស់នៅ​ក្នុង​ព្រៃ។ រាល់ថ្ងៃ​វាតែងតែកើតទុក្ខក្រៀមក្រំ។ អេវ៉ា តែងតែមកលួងលោមវាដើម្បីកុំ​អោយ​វា​កើត​ទុក្ខទៀត។

 

 

saddestflat003

នៅថ្ងៃចន្ទ នាងបាន​បេះផ្កា​ដ៏ស្អាត​មួយ​យកទៅអោយ​ខ្លា​ឃ្មុំដែលកើតទុក្ខនោះ។ តែខ្លា​ឃ្មុំមិនចាប់​អារម្មណ៍​សោះ ហើយវានិយាយ​ថា “ផ្កានេះនឹងស្រពោន..”។ វាក៏កើត​ទុក្ខបន្តទៀត។

saddestflat004

ថ្ងៃ​អង្គារ នាងអេវ៉ា​បាន​ធ្វើនំដ៏ធំមួយ​មានផ្លែ​ឈែរីមួយនៅកណ្តាល យកទៅ​អោយខ្លាឃ្មុំ។ “នៅពេលញ៉ាំរួច នឹងគ្មាន​អ្វីសល់​ទៀតទេ” ខ្លា​ឃ្មុំ​កើត​ទុក្ខ​ដដែល។

 

saddestflat005

ថ្ងៃពុធ នាងអេវ៉ានិទានរឿងដែលនាង​ចូលចិត្តបំផុតអោយខ្លា​ឃ្មុំស្ដាប់។ តែ​ខ្លា​ឃ្មុំនៅតែអោន​មុខ​ជ្រប់​កើត​ទុក្ខ​ដដែល។ ខ្លា​ឃ្មុំនិយាយ​ថា “បន្តិច​ទៀត​​រឿងនេះនឹងចប់ហើយ..” ។ អេវ៉ាក៏តប​ថា “តែយើង​អាច​អានសារ​ជា​ថ្មី​បាន”។ “តែ​យើងដឹង​សាច់​រឿង​អស់ហើយ​ហ្នឹង!”។ ខ្លា​ឃ្មុំ​កើត​ទុក្ខដដែល។

 

saddestflat006

ថ្ងៃ​ព្រហស្បតិ៍ អេវ៉ា​បាន​យក​ល្បែងមកលេង​ជាមួយ​ខ្លា​ឃ្មុំ។ “ខ្ញុំនឹងលេងចាញ់ឯង​រហូត” វាក៏ងាកមុខ​ចេញ ហើយ​កើត​ទុក្ខបន្តទៀត។

saddestflat007

នៅថ្ងៃសុក្រ ខ្លា​ឃ្មុំ​សួរអេវ៉ាថា “ថ្ងៃនេះឯងយក​អ្វី​មក​អោយ​ខ្ញុំ?”។ “ខ្ញុំស្រលាញ់​ឯង!” អេវ៉ា​តប។ នាង​ក៏អោប​ខ្លា​ឃ្មុំ គឺ​ខ្លា​ឃ្មុំដែល​កើត​ទុក្ខ​រហូតមក​នោះ។

saddestflat008

ហើយ​ខ្លា​ឃ្មុំ​ក៏ញញឹម។

ដោយ David Guy & Minkee

Related Posts

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

Leave Your Response

* Name, Email, Comment are Required