Spirited Away (千と千尋の神隠し) ជាភាពយន្តគំនូរជីវចលរបស់ជប៉ុនដែលផលិតឡើងក្នុងឆ្នាំ២០០១។ រឿងនេះនិយាយពីកុមារីអាយុ១០ឆ្នាំម្នាក់ដែលវង្វេងផ្លូវជាមួយឪពុកម្តាយរបស់នាងមកដល់ទីក្រុងមួយដែលមានតែព្រលឹងនិងបិសាច ហើយនាងត្រូវពុះពារធ្វើការនៅទីនោះដើម្បីរកមធ្យោបាយជួយឪពុកម្តាយរបស់នាងដែលក្លាយទៅជាជ្រូកដោយសារតែពួកគាត់បានបរិភោកអាហាររបស់ពួកបិសាច។
រឿងនេះទទួលបាបនពានរង្វាន់ Oscar ចំនួន២លើកលើផ្នែករូបភាពដែលរស់រវើកឥតខ្ចោះ ហើយជាភាពយន្តដែលមិននិយាយភាសាអង់គ្លេសទីមួយដែលបានទទួលពានរង្វាន់ Academy Award។ រឿងនេះក៏ទទួលបានពានរង្វាន់ខ្លាឃ្មុំមាសផងដែរនៅទីក្រុងប៊ែកឡាំង កាលពីមហោស្រពភាពយន្តកាលពីឆ្នាំ២០០២។
ឈុតខ្លះៗនៃរឿង
