រឿងកុកនិងកញ្ជ្រោង

កាលពី​ព្រេងនាយ មាន​កុក​មួយនិង​កញ្ជ្រោងមួយ​ជាមិត្ត​និងគ្នា។ ល្ងាចមួយ​កញ្ជ្រោងបាន​អញ្ជើញកុកជា​សំលាញ់​ខ្លួន​ទៅ​បវិភោគ​អាហារ​មួយ​ពេល​នៅ​ផ្ទះ​ខ្លួន។ កញ្ជ្រោងបានលើក​ម្ហូបមក​២​ចានសំប៉ែត មួយ​សំរាប់​មិត្តវា មួយ​ទៀត​សំរាប់​ខ្លួន​ឯង។ វា​អញ្ជើញ​មិត្ត​វា​ពិសា​រ​យ៉ាង​គួរសម រួច​ហើយ​វា​ស៊ី​យ៉ាង​ឆ្ងាញ់។ ដោយ​កុកមាន​ចំពុះ​វែង​ស្រួច ដូច្នេះ​វាមិនអាចស៊ី​ម្ហូប​នៅ​ក្នុង​ចាន​នោះ​បាន​ឡើយ។ ដោយ​កុក​ជា​សត្វ​មាន​សុជី​រធម៌ វា​មិន​ចេញ​ស្តី​មួយ​ម៉ាត់។​ វាអរគុណកញ្ជ្រោង រួចក៏អញ្ជើញ​​មកបវិភោគ​អាហារ​នៅ​​ផ្ទះខ្លួនម្តង។
កុកបានលើក​ស៊ុប​មក​ពី​ថូ មួយ​សំរាប់​មិត្តវា មួយ​ទៀត​សំរាប់​ខ្លួន​ឯង។ វា​អញ្ជើញ​មិត្ត​វា​​ពិសា​រ​យ៉ាង​គួរសម រួច​ហើយ​វា​ស៊ី​យ៉ាង​ឆ្ងាញ់មាត់​មិន​ខ្វល់​ពី​កញ្ជ្រោង។ កញ្ជ្រោងក៏លា​កុក​មកផ្ទះ​វិញដោយ​ពោះ​ទទេ។ ​

Related Posts

Speak Your Mind

*