សាកល្បងរកចំលើយ

. តើអ្នកអាច​រកឃើញចំលើយ​នៃសំណួរខាងក្រោមឬទេ? សាកល្បងទាំងអស់គ្នា!! ១- ឃាតករម្នាក់​ត្រូវបាន​តុលាការ​កាត់​ទោស​ប្រហារជីវិតដោយអោយគេ​ជ្រើសរើសចូលក្នុងបន្ទប់មួយ​ក្នុង​ចំណោម​បន្ទប់​៣​ខាងក្រោម៖

បន្ទប់ទីមួយ មានភ្លើង​សន្ធោរសន្ធៅ។

បន្ទប់ទីពីរ ត្រូវសម្លាប់ដោយ​កាំភ្លើង។

បន្ទប់​ទីបី មាន​តោដែល​អត់ចំណីជាយូរមកហើយ។

តើបន្ទប់មួយណាដែលមាន​សុវត្ថិភាពជាងគេបំផុត?

២-

នារី២នាក់ទៅបរិភោគអាហារពេលល្ងាចជាមួយគ្នា។

នាងទាំង២ ហៅតែទឹកកកផឹកដូចគ្នា។

នារីម្នាក់ផឹកទឹកលឿនណាស់ ផឹកអស់​៥កែវក្នុងពេល​ដែលនារីម្នាក់​ទៀត​ផឹក​អស់​តែមួយកែវ។

នាងដែល​ផឹកអស់តែមួយកែវបានស្លាប់ ឯនាងម្នាក់ទៀតនៅរស់រានមានជីវិត។

ក្នុងកែវទាំងអស់​សុទ្ធតែមានថ្នាំពុល។

តើហេតុអ្វីបានជានាង​ដែល​ផឹកទឹកលឿននៅមានជីវិត?

 

៣- នៅព្រឹកថ្ងៃអាទិត្យមួយ គេផ្អើលឆោឡោថាបុរសម្នាក់ត្រូវបានគេ​សំលាប់។ ភរិយា​បុរស​នោះបាន​ប្តឹងប៉ូលីស។ ប៉ូលីសបាន​សួរចំលើយ​ទាំងភរិយា ទាំងអ្នកធ្វើការក្នុងផ្ទះ៖

ភរិយា ជនរងគ្រោះនិយាយថានាងកំពុងគេង។

អ្នកថែសួន ថាគាត់កំពុងបេះបន្លែ។

អ្នកបំរើ និយាយថាគាត់ទៅកំពុងទទួលសំបុត្រ។

ចុងភៅ ថា គាត់កំពុងចំអិនអាហារពេលព្រឹក។

ប៉ូលីសក៏ចាប់បាន​ជនដៃដល់មួយរំពេជ!

តើអ្នកណាជា​ជន​ដៃដល់?

 

Comments

  1. bora says:

    ចម្លើយទី ១គឺ ចូលបន្ទប់ដែលមានតោដែលអត់ចំណីយូរមកហើយ មានសុវត្ថិភាពជាងគេ ព្រោះ តោដែលអត់ចំណីយូរអាច ស្លាប់បាត់ទៅហើយ។ យ៉ាងណា បន្ទប់ ទី​១ និង ទី ២ គឺ ប្រាកដ ១០០% ថាស្លាប់ ។
    ចម្លើយទី​២ គឺ ដោយសារតែនារីផឹកច្រើនបានក្អួតមកវិញ នូវថ្នាំពុល។

    ចម្លើយទី ៣ ឆ្លើយអត់ចេញទេ។

    • sadha says:

      អ្នកបម្រើ ព្រោះថ្ងៃអាទិត្យ អ្នករត់សំបុត្រមិនធ្វើការទេ

      • bora says:

        ដំបូងគិតចឹងដែរ។ តែគិតថាចម្លើយ គួរតែ more surprise than that. 😀

Speak Your Mind

*