រឿងនិទានបែបទស្សនវិជ្ជា
ថ្ងៃមួយលោកតាម្នាក់និយាយជាមួយចៅរបស់គាត់។ គាត់និយាយថា “នៅក្នុងខ្លួនរបស់យើងមានចចកពីរក្បាលប្រយុទ្ធគ្នា-ចចកមួយពោរពេញដោយការភ័យខ្លាចនិងសេចក្ដីស្អប់ច្រណែនឈ្នានីស ហើយចចកមួយក្បាលទៀតពោរពេញដោយសេចក្ដីស្រលាញ់និងសេចក្ដីស្ងប់ស្ងាត់”
ចៅនោះមើលមុខតា ហើយសួរថា “តើចចកមួយណាជាអ្នកឈ្នះ?”
លោកតាក៏តបថា “គឺចចកដែលយើងចិញ្ចឹមវា ជាអ្នកឈ្នះ”

ពិតមែនហើយ បើយើងអោយចំណីចចកមួយណា ចចកនោះនឹងមានកំលាំងខ្លាំងហើយខាំឈ្នះចចកដែលមិនមានចំណីស៊ី។ ការចេះបង្ហាញសេចក្ដីស្រឡាញ់ ការចេះអត់អោន ការចេះយោគយល់ អធ្យាស្រ័យល្អ… សុទ្ធសឹងតែជាចំណីរបស់ចចក នៃសេចក្ដីស្រឡាញ់ និង ភាពស្ងប់សុខ។ បើយើងចិញ្ចឹមចិត្តច្រណែន គំនុំ ការសងសឹក ការស្អប់ខ្ពើម ការរើសអើង… យើងកំពុងតែផ្ដល់ចំណីអោយចចកមួយទៀត។ ចចកទាំងពីរតែងតែខាំប្រជែងគ្នា។ បើចចកណាមួយឈ្នះ យើងនឹងមានអាកប្បកិរិយាដូចចចកនោះអិញ្ចឹងដែរ។
I really like this text story so much…. thank u for you provided us interesting story.