ចចក​ក្នុង​ខ្លួនមនុស្ស

រឿងនិទាន​បែប​ទស្សនវិជ្ជា

 

ថ្ងៃមួយលោកតាម្នាក់និយាយ​ជាមួយ​ចៅ​របស់​គាត់​។ គាត់​និយាយ​ថា “នៅ​ក្នុង​ខ្លួន​របស់​យើង​មាន​ចចក​ពីរក្បាល​ប្រយុទ្ធ​គ្នា-ចចក​មួយ​ពោរ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច​និង​សេចក្ដី​ស្អប់ច្រណែន​ឈ្នានីស ហើយ​ចចក​មួយក្បាល​ទៀត​ពោរពេញ​ដោយ​សេចក្ដី​ស្រលាញ់​និង​សេចក្ដី​ស្ងប់​ស្ងាត់”

ចៅ​នោះ​មើល​មុខ​តា ហើយ​សួរ​ថា “តើ​ចចកមួយ​ណា​ជា​អ្នក​ឈ្នះ?”

លោក​តា​ក៏​តប​ថា “គឺចចក​ដែល​យើង​ចិញ្ចឹម​វា ជា​អ្នក​ឈ្នះ”

Related Posts

  • Kounthea Im

    ពិតមែនហើយ បើយើង​អោយចំណីចចក​មួយណា ចចក​នោះ​នឹង​មាន​កំលាំង​ខ្លាំង​ហើយ​ខាំ​ឈ្នះ​ចចក​ដែល​មិន​មាន​ចំណី​ស៊ី។ ការ​ចេះបង្ហាញ​សេចក្ដី​ស្រឡាញ់ ការ​ចេះ​អត់​អោន ការ​ចេះយោគយល់ អធ្យាស្រ័យល្អ… សុទ្ធសឹង​តែជាចំណី​របស់​ចចក នៃសេចក្ដី​ស្រឡាញ់​ និង​ ភាព​ស្ងប់សុខ។ បើ​យើងចិញ្ចឹម​ចិត្ត​ច្រណែន គំនុំ ការសង​សឹក ការ​ស្អប់ខ្ពើម ការ​រើស​អើង… យើងកំពុងតែ​ផ្ដល់​ចំណី​អោយចចក​មួយទៀត។ ចចក​ទាំង​ពីរ​តែង​តែ​ខាំប្រជែង​​គ្នា។ បើ​ចចក​ណា​មួយ​ឈ្នះ យើង​នឹង​មានអាកប្បកិរិយា​ដូចចចក​នោះ​អិញ្ចឹង​ដែរ។

  • Raksmey

    I really like this text story so much…. thank u for you provided us interesting story.