តើមានអ្វីខ្លះកើតឡើងនៅថ្ងៃ០៩ វិច្ឆិកា?

ថ្ងៃ៩ វិច្ឆិកា ជាថ្ងៃទី៣១៣ នៃឆ្នាំ (ទី៣១៤ក្នុងឆ្នាំបង្គ្រប់) ក្នុងប្រក្រតីទិនGregorian ដែលយើងហៅថាសុរិយគតិ។

យើងបានដឹងថា ថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃឯករាជ្យរបស់ខ្មែរ។ តែ តើនៅថ្ងៃ ៩ វិច្ឆិកា មានអ្វីខ្លះបានកើតឡើង?

ថ្ងៃ​ដែល​លោក​អ្នក​ប្រហែល​ជា​បាន​ដឹង​មក​ហើយ​នោះ​គឺ ៩ វិច្ឆិកា ក៏​ជា​ខួប​កំនើត​របស់ Firefox ដែរ ។ ក្រៅ​ពី​នេះ

នៅថ្ងៃនេះ នាឆ្នាំ

-២០០៥ – គ្រាប់បែកអត្តឃាតដែលបានវាយប្រហារសណ្ឋាគារនៅអាម្ម៉ង់ប្រទេសJordan បានសំលាប់មនុស្សយ៉ាងតិច៦០នាក់

-២០០៥ – ផ្កាយរនប Venus Express របស់European Space Agency ត្រូវបានបាញ់បង្ហោះពីBaikonur Cosmodrome ប្រទេសKazakhstan

- ១៩៩៤- ធាតុគីមីឈ្មោះ Darmstadtium ត្រូវបានគេរកឃើញ

- ១៩៩៣ Stari most “ស្ពានចាស់” នៅ Bosnian Mostar ដែលសង់នៅឆ្នាំ១៥៦៦ ត្រូវបានកំទេចដោយសារសង្គ្រាម

ស្ពាន Stari Most
ស្ពាន Stari Most

- ១៩៩០ – Mary Robinson ត្រូវបានគេបោះឆ្នោតអោយធ្វើជាប្រធានាធិបតីស្ត្រីអៀរឡង់ជាលើកទីមួយ និង​ជា​បេក្ខជន​ទី​មួយ​របស់​គណបក្ស​ការងារ​ដែល​បានឈ្នះឆ្នោត

- ១៩៩០- រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យថ្មីត្រូវបានគេតែងតាំងឡើងនៅនេប៉ាល់

- ១៩៨៩ សង្គ្រាមត្រជាក់ : ការកំទេចជញ្ជាំងក្រុងប៊ែរឡាំង។ ប្រទេសកុំម្មុយនីសអាឡឺម៉ង់ខាងកើតបានបើក​ច្រកទ្វា​រ​ព្រំដែន​នៅBerlin Wall ដែល​អនុញ្ញាត​អោយ​ពលរដ្ឋ​របស់ខ្លួនអាចធ្វើដំនើរទៅអាឡឺម៉ង់ខាងលិចបាន។ ពេល​នោះ​ពលរដ្ឋ​បាន​ចាប់​ផ្តើម​វាយ​កំទេច​ជញ្ជាំង​ប៊ែរឡាំង។

- ១៩៨៥ – Garry Kasparov អាយុ២២ឆ្នាំ មកពីសូវៀតបានក្លាយជាជើងឯកអុកអន្តរជាតិក្មេងបំផុត បន្ទាប់ពីបានយកឈ្នះ Anatoly Karpov ដែលមកពីសូវៀតដូចគ្នាមក

- ១៩៧៩ – ប្រកាសអាសន្ននុយក្លេអ៊ែរខុស៖ កុំព្យុទ័រ NORAD និង Alternate National Military Command Center ឋិតនៅ Fort Ritchie, Maryland បានចាប់បានការប៉ុនប៉ងវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរដ៏ធំមួយពីសូវៀត។ បន្ទាប់ពីផ្ទៀងផ្ទាត់ទិន្នន័យដើមពីផ្កាយរនបនិងឆែកមើលព័ត៌មានតាមរ៉ាដាមក ទើបដឹងថានេះជាការប្រកាសអាសន្នខុស។

- ១៩៦៧ – កម្មវិធីអាប៉ូឡូ : ណាសាបានបាញ់បង្ហោះយានគ្មានមនុស្សបើក Apollo 4 ដោយប្រើរ៉ុកែត Saturn V ចេញពី Cape Kennedy, Florida.

- ១៩៦៥ – រដ្ឋជាច្រើនរបស់អាមេរិច និងផ្នែកខ្លះនៅកាណាដា ត្រូវបានរងគ្រោះដាច់ចរន្តអគ្គិសនីដែលមានរយៈពេលរហូតដល់១៣ម៉ោង។

- ១៩៦៣- នៅអណ្ដូងធ្យូងថ្ម Miike នៅ Miike ប្រទេសជប៉ុន មានការផ្ទុះមួយ ដែលបានសំលាប់មនុស្សអស់ ៤៥៨នាក់ និង រងការបំពុលដោយកាបូនម៉ូណូអុកស៊ីតចំនួន៨៣៩នាក់។ នៅជប៉ុនដដែល រថភ្លើងបុកគ្នា បានសំលាប់មនុស្ស១៦០នាក់។

- ១៩៥៣ ខ្មែរ​បាន​ឯករាជ្យ​ពី​បារាំង

- ១៩៤៥ – ក្បាច់ប្រដាល់ Soo Bahk Do Moo Duk Kwan ត្រូវបានបង្កើតឡើង

- ១៩៣៨ – អ្នកការទូតរបស់ណាស៊ី Ernst vom Rath ត្រូវបានសំលាប់ដោយការបាញ់ប្រហាររបស់ក្រុមជ្វីស Herschel Grynszpan, ដែលទង្វើនេះត្រូវបានក្រុមណាស៊ីយកមកធ្វើជាលេសក្នុងការសំលាប់រង្គាលជនជាតិជ្វីសនៅឆ្នាំ១៩៣៨។

- ១៩៣៧ – ទ័ពជប៉ុនបានកាន់កាប់ក្រុងសៀងហៃ ប្រទេសចិន

- ១៩៣២ – ការប្រយុទ្ធគ្នារវាងពួកអភិរក្សនិយមនិងសង្គមនិយមនៅប្រទេសស្វ៊ីស បានសំលាប់មនុស្ស១២នាក់ និងរបួស៦០នាក់

- ១៩២១ អាល់ប៊ែរអាញ់ស្តាញ់ បានទទួលរង្វាន់ណូបែលរូបវិទ្យា ចំពោះការងាររបស់គាត់លើផលផូតូអេឡិចទ្រិច
—————————-
Source: http://en.wikipedia.org/wiki/November_9

Related Posts

  • No Related Post

Speak Your Mind

*