ប្រធានរបស់អ្នកទូរស័ព្ទមកអ្នកថាគាត់នឹងយករបស់មកអោយអ្នកដល់ផ្ទះ។
គិតអោយឆាប់ទៅមើល ថាអ្នកនឹងសំអាតអ្វីមុនគេ?
ប្រសិនបើអ្នកមានពេលតែ៥នាទីទេមុនពេលដែលប្រធានរបស់អ្នកមកគោះទ្វារផ្ទះអ្នក តើអ្នកមានគិតដល់វិធីនេះទេ? គឺការបំភាន់ភ្នែកអោយមើលទៅឃើញថាផ្ទះរបស់អ្នកមានរបៀបរៀបរយ!
អញ្ចឹងតើអ្នកគួរចាប់ផ្តើមពីកន្លែងណាទៅ?
- យករបស់របររញ៉េរញ៉ៃចេញពីច្រកទ្វារចូលរបស់អ្នក (យកចេញ រឺលាក់អោយផុតពីភ្នែក)។
- យកចានដែលប្រលាក់ដាក់ចូលកន្លែងលៀងចាន តែបើមានម៉ាស៊ីនលាងចាន យកចានដែលប្រលាក់ដាក់ចូលក្នុងនោះអោយអស់។
- ខោអាវ បោះចូលក្នុងកញ្ឆេរដាក់ខោអាវប្រលាក់ហើយក្របអោយជិត។ រៀបសំបុត្រ សៀវភៅ DVDដោយគរៗជាគំនរ។
- ដាក់កន្ត្រក់មួយនៅក្បែរទ្វារ ហើយប្រមូលសំភារៈតូចតាចផ្សេងៗដាក់ទៅក្នុងនោះ (ដូចជាកូនសោរ ក្រដាសជូតមាត់ ជាដើម)។
- ជូតសំអាតកន្លែងដែលមើលទៅកខ្វក់ជាងគេ។

Recent Comments Gravatars