តាមច្បាប់ថវិកា២០១០បានកំនត់ថ្លៃពន្ធលើយានជំនិះដូចតទៅនេះ
- ឡានមានកំលាំងលើសពី ១២សេះទៅ១៧សេះ ប្រើប្រាស់ពីឆ្នាំផលិតទៅដល់៥ឆ្នាំត្រូវបង់៥សែនរៀលក្នុងមួយឆ្នាំ និងលើសពី៥ឆ្នាំត្រូវបង់៣៦ម៉ឺនរៀល
- ឡានលើស ១៧សេះទៅ២៤សេះ ពីឆ្នាំផលិតទៅដល់៥ឆ្នាំត្រូវបង់១,៦លានរៀលក្នុងមួយឆ្នាំ និងលើសពី៥ឆ្នាំត្រូវបង់១,២លានម៉ឺនរៀល
- ឡានលើសពី២៤សេះត្រូវបង់២លានរៀលក្នុងមួយឆ្នាំ
រថយន្តមានកំលាំងក្រោម១២សេះត្រូវបង់ដូចធម្មតា។
តែបើយើងពិនិត្យលើកំលាំងម៉ាស៊ីនរថយន្តវិញ ដូចជាគ្មានរថយន្តដែលមានកំលាំង១២សេះ ១៧សេះ ២៤សេះនោះទេ។
ឧទាហរណ៍
- Toyota camry 2000 CE: 2,2លីត្រ, 136សេះ, ពីស្តុង4, អង្កត់ផ្ចិតពីស្តុង(bore) 87mm
- Toyota Highlander 2010 Base Sport: 2,7លីត្រ, 270សេះ, ពីស្តុង4, អង្កត់ផ្ចិតពីស្តុង(bore) 89,9mm
- Lexus RX 350 4dr FWD, 2009: 3,5លីត្រ, 270សេះ, ពីស្តុង6, អង្កត់ផ្ចិតពីស្តុង(bore) 94mm
- Lexus GX470 2009: : 4,7លីត្រ, 235សេះ, ពីស្តុង8, អង្កត់ផ្ចិតពីស្តុង(bore) 94mm
យើងឃើញថាឡានធម្មតាដែលគេប្រើប្រាស់ជាទូទៅ ក៏មានកំលាំងម៉ាស៊ីនចាប់ពី១០០សេះឡើងទៅដែរ មានន៍យថាធំជាង១០សេះជាងហ្នឹងឆ្ងាយណាស់!!!។ ដូច្នេះ ហេតុអ្វីក៏នៅក្នុងតារាងពន្ធនិយាយតែពីឡាន១០សេះជាងយ៉ាងនេះ?។ ជាពិសេសទៅទៀតនោះឡានធំដូចជា Lexus GX470 មានអនុភាពតូចជាងឡាន Lexus RX 350 ទៅទៀត។
ដំនោះស្រាយ៖ Google !!!!!
ខ្ញុំរកឃើញពាក្យ Taxable horsepower រឺ RAC horsepower មានន័យថាចំនួនសេះដែលគេប្រើដើម្បីបង់ពន្ធឡាន។ ចំនួនសេះនេះ ជាចំនួនអាស្រ័យនឹងទំហំស៊ីឡាំង។ គេកំនត់តាមរូបមន្ត៖
ដែល D ទំហំរបស់bore គិតជាmm ; n ជាចំនួនពីស្តុង។
ដូច្នេះ
- Toyota camry 2000 CE: 2,2លីត្រ, 136សេះ, ពីស្តុង4, អង្កត់ផ្ចិតពីស្តុង(bore) 87mm ត្រូវនឹង សេះ
- Toyota Highlander 2010 Base Sport: 2,7លីត្រ, 270សេះ, ពីស្តុង4, អង្កត់ផ្ចិតពីស្តុង(bore) 89,9mm ត្រូវនឹង សេះ
- Lexus RX 350 4dr FWD, 2009: 3,5លីត្រ, 270សេះ, ពីស្តុង6, អង្កត់ផ្ចិតពីស្តុង(bore) 94mm ត្រូវនឹង សេះ
- Lexus GX470 2009: : 4,7លីត្រ, 235សេះ, ពីស្តុង8, អង្កត់ផ្ចិតពីស្តុង(bore) 94mm ត្រូវនឹង សេះ
យើងឃើញថាតំលៃសេះខាងលើត្រូវគ្នានឹងលំដាប់តំលៃលេខដែលកំនត់ដោយក្រសួងហិរញ្ញវត្ថុមែន។ ដូច្នេះបើវាជាតំលៃខាងលើមែន គេមិនគួរប្រើពាក្យកំលាំងម៉ាស៊ីននោះទេ គួរប្រើពាក្យចំនុះពីស្តុងរឺទំហំពីស្តុងវិញ។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments