គីមជុងអ៊ីល៖ មហាបុរស​គ្មាន​នរណា​ប្រៀប

ខាង​ក្រោម​នេះ​ជា​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​លោក​ខាង​លិច​ ដក​ស្រង់​ពី​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ​កុំម្មុយនីស្ត​ ឬ​កូរ៉េ​ខាង​ជើង៖ តើ​ពន្លើស​ឬ​អត់?

១) គីមជុងអ៊ីល៖ កំណើតមហា​​អច្ឆរិយៈ

សៀវភៅ​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ជើង​បាន​សរសេរ​ថា គីមជុង​អ៊ីល​កើតក្នុង​​បន្ទប់​សំងាត់​មួយ​នៅ​ភ្នំដ៏​ពិសិដ្ឋ​បំផុត​របស់​កូរ៉េ Mt. Paekdu។ នៅ​ពេល​គីមជុង​អ៊ីល​កើត ផ្កាយ​បាន​រះ​បំភ្លឺ​ពាស​ពេញ​មេឃ រដូវ​បាន​ដូរ​ផ្លាស់​ពី​រដូវ​រងារ​មកនិទាឃ​រដូវ​ភ្លាម​ៗ ហើយ​ឥន្ទធនូ​បាន​លេច​ឡើង។ អ្នក​ប្រវត្តិវិទ្យា​លោក​ខាង​លិច​វិញ​ និយាយ​ថា​ គីម​ជុង​អ៊ីល កើត​នៅ​ក្នុង​បន្ទាយមួយ​​របស់​ពួក​បះបោរ​​នៅ​រុស្ស៊ី ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឪពុក​គាត់ ដែល​ភៀស​ខ្លួន​ពី​ពួក​ជប៉ុន។

២) មនុស្ស​ទូទាំង​ពិភពលោក​ស្រលាញ់​គីមជុង​អ៊ីល

សារ​ព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ថា ​គីមជុង​អ៊ីល​ជា​កំពូលមេដឹក​នាំ​ដ៏​ល្បី​ល្បាញ​បំផុត​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន ហើយ​ប្រជាជន​ក្នុង​ប្រទេស​ណា​ក៏​ដោយ​ សុទ្ធ​តែ​ស្រលាញ់​គីម​ជុងអ៊ីល ដោយ​ពួក​គេ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ខួប​កំណើត​ឱ្យ​គីមជុង​អ៊ីល​ជា​រៀងរាល់​ឆ្នាំ​។ ការ​ពិត​នោះ​អ្នក​គ្រប់​គ្នា​ដឹង​ខ្លួន​ឯង​ហើយ។

៣) គីមជុង​អ៊ីល ជា​អ្នក​បង្កើត​ហ៊ែម​ប៊័រហ្គ័រ

កាសែត Minju Joson របស់​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ថា គីមជុង​អ៊ីលច្នៃ​ប្រឌិត​​បង្កើត​ Hamburger ថ្មី​ក្នុង​គោល​បំណង​ផ្ដល់​អាហារ​ដែល​មាន​គុណភាព​ដល់​និស្សិត​សកល​វិទ្យា​ល័យ​របស់​ខ្លួន។ ក្នុង​គម្រោង​នេះ គាត់​បាន​សាងសង់​រោងចក្រ​ដែល​អាច​ផលិត​ហ៊ែម​ប៊័រ​ហ្គ័រ​​​បានក្នុង​បរិមាណ​​យ៉ាង​ច្រើន​សម្រាប់​និស្សិត​និង​សាស្ត្រាចារ្យ។ តែ​បើ​តាម​កាសែត​ពួក​លោក​ខាង​លិច​វិញប្រជាជន​កូរ៉េ​ជួប​ប្រទះ​គ្រោះ​អត់​ឃ្លាន​ជា​រៀងរាល់​ថ្ងៃ។

៤) គីមជុងអ៊ីល៖ កំពូលកីឡាករ​វាយ​កូន​គោល​គ្មាន​ពីរ​លើ​លោក

សារព័ត៌មាន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឱ្យ​ដឹង​ថា លោក​គីមជុង​អ៊ីល ជាកំពូលកីឡាករ​វាយ​កូន​គោល​គ្មាន​ពីរ​លើ​លោក។ នៅ​ពេល​ដែល​គាត់​ចូល​​វាយ​កូនគោល​លើក​ទីមួយ​ គាត់​វាយ​ចូល​គ្រប់​ឡូ​ចំនួន​៣៨​ដង​មុន​ការកំណត់ (បាន​ពិន្ទុ 38 អាន់​ឌ័រ​ផារ) ហើយ​វគ្គ​ខ្លះគាត់​​វាយ​តែម្ដងចូល​ឡូ​បាន​​ចំនួន​៥​ដង !!! ហើយ​ ​​ជា​មធ្យម ក្នុងមួយ​វគ្គ​ៗ គាត់​វាយ​តែម្ដង​ចូល​ឡូ​បាន​៣​ទៅ​៤​ដង។​

បើ​យោង​តាម​លោក​បណ្ឌិត Francis Scheid, សាស្ត្រាចារ្យ​ចូល​និវត្តន៍ មក​ពី​សកល​វិទ្យាល័យ​បូស្តុន មនុស្ស​ម្នាក់​ស៊ុត​ចូល​ឡូ​ដោយ​វា​យ​កូន​គោល​តែម្ដង បាន​២ដង​ក្នុង​មួយ​វគ្គ​​ មាន​ប្រូបាប៊ីលីតេ​ស្មើ​នឹង 1/67000000 ។

រឿង​ពិត៖ គីម​ជុងអ៊ីល មិន​ហ៊ាន​ជិះយន្តហោះ​ទេ។ រាល់​លើក​ដែល​គាត់​ទៅ​ប្រទេស​ចិន​និងរុស្ស៊ី គាត់​តែង​ជិះ​រថភ្លើង​ជា​និច្ច។

សម្គាល់៖ ពិន្ទុក្នុង​កីឡា​វាយ​កូន​គោល

ការ​វាយ​កូន​គោល​ម្ដងៗ​មាន​ច្រើន​វគ្គ ជា​ទូទៅ​មាន​៤វគ្គឬជុំ។ ក្នុង​មួយ​វគ្គៗ កីឡាករ​ត្រូវ​វាយ​កូន​គោល​ឱ្យ​ចូល​ឡូ​ជាច្រើន។ ឡូ​ខ្លះ​កីឡា​ករ​ត្រូវ​៣ដង​ជាប់​គ្នា​ដើម្បី​ឱ្យ​ចូល​ឡូ ឡូ​ខ្លះ​វាយ​៤ដង ។ល។

ផារ៖ ចំនួន​ដង​អតិបរមាដែល​កីឡា​ករ​ត្រូវ​វាយ​ដើម្បី​ឱ្យ​ចូល​ឡូមួយ ឬ​ចប់​មួយ​វគ្គ។

​ឧទាហរណ៍​ ឡូ ៣ផារ ជា​ឡូ ដែល​កីឡាករ​ត្រូវ​វាយ​បណ្ដើរ​កូន​គោល​យ៉ាង​ច្រើន​៣​ដង​បន្តបន្ទាប់​គ្នា ឱ្យ​ចូល​ឡូ។

តារាង​កូនគោល​ស្តង់​ដា មាន​ឡូ​ចំនួន​១៨។ ការប្រកួត​អន្តរជាតិមួយ​ដៃ​ឬ​ជុំ មាន​៧២​​ផារ​​ ហើយ​ជា​ទូទៅ​មាន ៤​ជុំ។ ដូច្នេះ​មួយ​ប្រកួត​មាន 72×4=288 ផារ។ បើ​កីឡាករ​វាយ​ចូល​ឡូ​អស់​ ដោយ​វាយ​តែ​280 ដង នោះ​កីឡាករ​នោះ​បាន​ពិន្ទុ 280 ឬ  280-288=-8 គឺ 8 ក្រោម​ផារ ឬ 8 អាន់ឌ័រ​ផារ (ល្អ)។ តែ​បើកីឡាករ​វាយ​ 290 ដង​បាន​ចូល​ឡូ​អស់ នោះ​កីឡាករ​រូប​នោះ​ទទួល​បាន​ពិន្ទុ 290-288=+2 លើ​ផារ​ឬ 2 អូវ័រ​ផារ (មិន​ល្អ)។

Ref: 

 http://www.worldtribune.com/worldtribune/WTARC/2004/ea_nkorea_06_16.html

http://golf.about.com/od/faqs/f/holeinoneodds.htm

http://listverse.com/2010/05/30/top-10-crazy-facts-about-kim-jong-il/

Related Posts

Speak Your Mind

*